(ប៉ារីស)៖ Kylian Mbappe ដែលជាខ្សែប្រយុទ្ធនៃក្លិប Paris Saint Germain បានសំដែងអារម្មណ៍សោកស្តាយ និងដឹងគុណចំពោះលោក Thomas Tuchel បន្ទាប់ពីត្រូវបានក្លិបបញ្ចប់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ មុនថ្ងៃបុណ្យ X’mas ១ថ្ងៃ។

កីឡាករវ័យមានវ័យទើបតែជាង ២០ឆ្នាំខាងលើនេះបានថ្លែងប្រាប់ Channel News Asia ថា «វាជាថ្ងៃដ៏ Sad មួយក្នុងបាល់ទាត់។ ពួកយើងនឹងចងចាំអានុស្សាវរីយ៍ល្អជាមួយគ្នានៅទីនេះដែលបានចារទុកជាប្រវត្តិសាស្រ្ត។ អរគុណណាស់លោកគ្រូ»។

គួរបញ្ជាកផងថា មុនបញ្ចប់តួនាទីរបស់គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ដោយពុំដឹងមូលហេតុនេះដែរ លោក Thomas Tuchel បានបន្សល់នូវស្នាដៃជាច្រើនក្នុងក្លិបក្នុងនោះដឹកនាំ PSG ឈ្នះជើងឯក Ligue 1 ចំនួន ២រដូវកាលជាប់គ្នា ក្រៅពីពាន French League Cup និង French Cup ១ដងដូចគ្នា និងជាគ្រូបង្វឹកតែម្នាក់គត់បានដែលបានដឹកនាំក្លិបបារាំង ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League ទោះចាញ់ក្រុមអាល្លឺម៉ង់ Bayern Munich ក៏ដោយ។

លើសពីនេះទៀត ក្នុងការដឹកនាំ PSG ១៧ប្រកួតនារដូវកាលថ្មីនេះ រកបាន ៣៥ពិន្ទុចាញ់ក្រុមកំពូលតារាង Lyon និង Lille តែ ១ពិន្ទុប៉ុណ្ណោះក្នុងចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្នក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ៕