(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមលក្ខណៈ ក្នុងការបើកដំណើរការបណ្តុះបណ្តាលឡើងវិញ នៅដើមឆ្នាំក្រោយ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យធនធានមនុស្ស បានត្រៀមលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរ ទាំងការរៀបចំបរិស្ថាន កម្មវិធីសិក្សា បច្ចេកទេស និងវិធីសាស្រ្តបណ្តុះបណ្តាល សម្រាប់ត្រៀមបើកដំណើរការបណ្តុះបណ្តាលផ្ទាល់ឡើងវិញ នៅដើមឆ្នាំ២០២១នេះ បន្ថែមពីលើការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវ គុណភាពតាមស្តង់ដារដែលបានកំណត់។

អាស្រ័យហេតុនេះ សូមបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតគ្រប់រូបចូលរួមសហការ ក្នុងការបំពេញការងារ បង្រៀន និងសិក្សា តាមការរៀបចំ និងការសម្រេចរបស់សាកលវិទ្យាល័យ ដែលអាចប្រែប្រួលទៅតាមស្ថានការណ៍នៃវិបត្តិកូវីដ-១៩ និងត្រូវគោរពអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា ការណែនាំរបស់ក្រសួងសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារអនាម័យ របស់សាកលវិទ្យាល័យធនធានមនុស្ស។

ទំនាក់ទំនងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យធនធានមនុស្ស សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ ចាប់ពីថ្ងៃនេះតទៅ!

*ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ
ចូលរៀន៖
-លើកទី១ ៖ 18-01-2021
-លើកទី២ ៖ 18-02-2021

*ថ្នាក់បរិញ្ញាបត្រឆ្នាំទី៣

ចូលរៀន៖
-លើកទី១ ៖ 20-04-2021
-លើកទី២ ៖ 24-05-2021

*ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ចូលរៀន៖
-លើកទី១ ៖ 23-01-2021
-លើកទី២ ៖ 20-03-2021

លេខទូរស័ព្ទ៖ 023 987 826 / 069 858 185 / 069 92 00 92 / 012 971 716 / 097 77 33 339

Facebook: HRU Human Resource University Website: http://www.hru.edu.kh
អគារលេខ១៧ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងវត្តមហាមន្ត្រី)