(ភ្នំពេញ)៖ ដើម្បីក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកល ២០២១នេះ ក្រុមការងារ Le Condé បានធ្វើយុទ្ធនាការដើរចែកសំបុត្រ Love Letter ក៏ដូចជាកាដូបន្តិតបន្តូចទៅតាមទីសាធារណៈ។ ក្រុមការងារបានចែកសារទៅតាមតំបន់ប្រជុំជនជាច្រើន ដែលក្នុងនោះមានផ្សារ TK Avenue ទួលគោក ព្រះបរមរាជវាំង តំបន់បឹងកេងកង និងវិមានឯករាជ្យផងដែរ។

សកម្មភាពនេះត្រូវបានធ្វើឡើង ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ ព្រមទាំងអបអរពិធីបុណ្យណូអែល តាមរយៈសារលើកទឹកចិត្ត ភ្ជាប់ជាមួយនឹងកាដូរផងដែរដែលក្នុងនោះមាន Love Letter ស្ករគ្រាប់ និងមួកណូអែល ដោយក្នុងសារ Love letter មានអត្ថន័យសង្ខេបដូចតទៅ «២០២០ គឺជាឆ្នាំដែលមានការប្រកួតប្រជែង និងឧបសគ្គច្រើន ប៉ុន្តែពិតជាមានអត្ថន័យសម្រាប់គ្រប់គ្នា។ ក្នុងឆ្នាំនេះ Le Condé BKK1 បានចាប់ផ្តើមទំព័រដំបូងរបស់យើងនៅចំនុចកណ្តាល នៃរាជធានីភ្នំពេញ គឺតំបន់បឹងកេងកង១។ យើងពិតជាមានសំណាង និងរីករាយណាស់ ដែលអាចនិយាយបានថា ពួកយើងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នករាល់គ្នា។ ២០២១ នឹងជាជំពូកថ្មីសម្រាប់យើងទាំងអស់គ្នា ហើយយើងសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ។
យើងសង្ឃឹមយ៉ាងមុតមាំថានឹងថែរក្សា និងអភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិដ៏ផូរផង់នេះ។ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមករបស់អ្នក!»

ក្រុមការងារ Le Condé BKK1 ពិតជាមានមោទនភាព ក៏ដូចជាការបេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើតគម្រោងស្មាតហូមដំបូងគេមួយនេះ សម្រាប់លើកតម្កើងគុណភាពនៃការរស់នៅក្នុងសម័យថ្មី ដែលផ្តល់ងាយស្រួល ទំនើប និងស៊ីវីល័យ។ នេះដោយសារតែគម្រោងរបស់យើងស្ថិតនៅទីតាំងដ៏ល្អបំផុតក្នុងទីប្រជុំជននៃតំបន់បឹងកេងកង១ ដែលសំបូរទៅដោយភោជនីយដ្ឋានជាច្រើន សាលារៀនអន្តរជាតិ ផ្សារទំនើប អគារពាណិជ្ជកម្ម កន្លែង shopping និងកន្លែងធំៗល្បីៗជាច្រើនទៀត។ ទាំងអស់នេះហើយដែលជាកត្តាចម្បងដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងល្អបំផុតសម្រាប់ការវិនិយោគផងដែរ៕