(ចិន)៖ ការធ្វើពាណិជ្ជកម្ម រវាងទីក្រុងសៀងហៃ និងប្រទេសនៅតំបន់អាស៊ាន នៅតែមានភាពរឹងមាំ នៅក្នុងឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ ពីការរីករាលដាល នៃវីរ៉ុស COVID-19 ក៏ដោយ, នេះបើតាមទិន្នន័យ ពីស្ថាប័នពន្ធគយសៀងហៃ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។
សៀងហៃ បាននាំចូលទំនិញ មានតម្លៃជាង៣៣៩,៣ពាន់លានយ័ន (ប្រមាណ៥១,៩ពាន់លានដុល្លារអាមេរិក) ពីតំបន់អាស៊ាន នៅក្នុងរយៈពេល១១ខែ នៃឆ្នាំនេះ, មានការកើនឡើង៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នានោះ, ផលិតផលតម្លៃ៤៣៣,៣៧ពាន់លានយ័ន ត្រូវបាននាំចេញពីទីក្រុងសៀងហៃ ទៅកាន់ប្រទេសនៅតំបន់អាស៊ាន, មានការធ្លាក់ចុះ៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយភាគច្រើន ដោយសារផលប៉ះពាល់ នៃវីរ៉ុសឆ្លងជាសកលនេះ។
វៀតណាម គឺជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់សៀងហៃ នៅក្នុងតំបន់អាស៊ាន គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា, ដែលមានចំនួនស្មើនឹង២៧,៤ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់សៀងហៃ ជាមួយនឹងអាស៊ាន៕