(ម៉ូនិច)៖ ក្លិបបាល់ទាត់ Schalke រកគ្រូបង្វឹកថ្មីបានហើយ គឺលោក Christian Gross ដែលធ្លាប់ដឹកនាំក្លិបមាន់ខ្នាយមាស Tottenham Hotspur លេងក្នុងលីគកំពូលអង់គ្លេស Premier League ជាគ្រូបង្វឹកទី៤ របស់ពួកគេនារដូវកាលនេះ។
បុរសវ័យ ៦៦ឆ្នាំ Gross ក៏ធ្លាប់ដឹកនាំក្លិប Stuttgart ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga រយៈពេលជិត ១ឆ្នាំផងដែរនាពេលកន្លងមក ដែលត្រូវបានតែងតាំងដឹកនាំក្លិប Schalke បន្ត ក្រោយពេលរូបលោកលាឈប់ដឹកនាំក្លិប Al-Ahli របស់ប្រទេសអារ៉ាប៊ីសាអូឌីតមកកាលពីខែកុម្ភៈ ឆ្នាំ២០២០ នេះ។
លោក Christian Gross ដែលមានសញ្ជាតិស្វីសត្រូវបានផ្តល់កិច្ចសន្យាដឹកនាំក្លិប Schalke រហូតចប់រដូវកាលឆ្នាំ២០២០-២០២១ ជំនួសកៅអីគ្រូបង្វឹកស្តីទីលោក Stevens ដែលត្រូវបានតែងតាំងឲ្យដឹកនាំ នៅក្រោយពេលបណ្តេញលោក Baum ចេញពីតំណែងកាលពីដើមខែធ្នូនេះ។
បច្ចុប្បន្នក្រុម Schalke បានកំពុងស្ថិតលេខរៀងទី១៨ បាតតារាង ដោយទើបរកបាន ៤ពិន្ទុប៉ុណ្ណោះចាញ់ក្រុម Arminia ដល់ទៅ ៦ពិន្ទុពីកៅអីលេងវគ្គជម្រុះ Bundesliga សម្រាប់រដូវកាលក្រោយ៕