(លីវើភូល)៖ Liverpool បានខកខានឈ្នះ ៦ប្រកួតជាប់គ្នានៅ Premier League ដែលពួកគេធ្លាប់ធ្វើបានកាលពីរដូវកាលមុន នៅពេលត្រូវបានក្រុមភ្ញៀវ West Bromwich Albion វាយបកតាមស្មើ ១-១ នៅនាទីចុងម៉ោងនាយប់មិញនេះ។
Jurgen Klopp ដឺកនាំក្រុមហង្សក្រហម Liverpool ក្នុងរដូវកាលទី៤ របស់លោករកបានជ័យជម្នះ ៥ប្រកួតក្នុងលីគជាប់ៗ ដែលមាន ៣២ពិន្ទុឈរនៅកំពូលតារាង Premier League បច្ចុប្បន្នក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ។
កីឡាករខ្សែប្រយុទ្ធ Sadio Mane ជាអ្នករកបានគ្រាប់បើកឆាកពីចម្ងាយតាំងពីនាទី១២ ពីការបញ្ជូនរបស់ Joel Matip មកដែលជាគ្រាប់ទី៦៩របស់គេនៅលីគកំពូលអង់គ្លេសមួយនេះឈរនៅលំដាប់លេខ២ បន្ទាប់ពី Mohamed Salah ដែលរកបាន ៨៦គ្រាប់ឲ្យ Liverpool។
តែយ៉ាងណា Liverpool ត្រូវបានកីឡាករ Ajayi រកគ្រាប់តាមស្មើ ១-១ វិញ នៅខ្វះ ៨នាទីដល់ម៉ោងបញ្ចប់ដែលជាការរកបាន ១ពិន្ទុដំបូងក្រោមការបង្វឹករបស់គ្រូថ្មី លោក Sam Allardyce ក្នុងចំណោម នៅពេលក្រុមមួយនេះ (West Brom) បានកំពុងឈរនៅលេខរៀងទី១៩ ក្បែរបាតតារាងបណ្តោះអាសន្ន ដោយទើបរកបាន ៨ពិន្ទុប៉ុណ្ណោះពី ១៥ប្រកួតរបស់ពួកគេ៕