(ចិន)៖ ក្រុមហ៊ុន Alibaba Group Holding Ltd បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុញ្ញាត ឱ្យ កម្មវិធីទិញភាគហ៊ុនឡើងវិញជាមួយនឹងតម្លៃថ្មី ដែលពីមុនមានត្រឹមតែ ៦ពាន់លានដុល្លារអាមេរិក ឥឡូវកើនឡើងដល់ ១០ពាន់លានដុល្លារ អាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Alibaba បានថ្លែងនៅក្នុង សេចក្ដីថ្លែងមួយកាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួននឹងរៀបចំកម្មវិធី «Share Repurchase Program» ដើម្បីបង្កើនតម្លៃភាគហ៊ុន រហូតដល់ ១០ពាន់លានដុល្លារ ដោយកម្មវិធីនេះមានសុពលភាពរយៈពេល២ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២២។

ក្រុមហ៊ុន Alibaba មិនបានបញ្ជាក់លម្អិតពីកម្មវិធីទិញភាគហ៊ុនឡើងវិញនេះទេ ប៉ុន្តែបើតាមការប៉ាន់ប្រមាណគឺកម្មវិធីនេះធ្វើឡើង ក្នុងគោលដៅប្រមូលប្រាក់វិនិយោគទុនថ្មី៕