(ភ្នំពេញ)៖ ហាងស្រាថ្មីដែលនៅជិតលោកអ្នក The Warehouse Cambodia បានបង្កើតសាខាថ្មីរបស់ខ្លួនដែលមានទីតាំង ស្ថិតនៅតំបន់ទួលគោក ។

The Warehouse Cambodia គឺជាក្រុមហ៊ុនដែលនាំចូលផ្តាច់មុខ និង ចែកចាយ នូវស្រាទំពាំងបាយជូរ ជាច្រើនប្រភេទ ដោយក្នុងនោះមាន ម៉ាកល្បីៗជាង ៥០ប្រភេទដែលមាន គុណភាព ខ្ពស់ នៅក្នុងប្រទេសកម្ពុជា ដែលមានការសហការនិងនាំចូលដោយផ្ទាល់ពីអ្នកផលិតស្រា នៃប្រទេសនីមួយៗ។

ស្រាទំពាំងបាយជូ ស្រាបៀរ និង Spirits ជាង ៨00 ជម្រើសមាននៅក្នុងហាង The Warehouse សម្រាប់អតិថិជន ដើម្បីផ្តល់ភាពងាយស្រួលនៅក្នុងការជ្រើសរើស និងធ្វើការសម្រេសចិត្តក្នុងការទិញពីហាងស្រារដ៏ល្បីមួយនេះ។

ហាងស្រា The Warehouse ក៏មានបុគ្គលិក និងក្រុមការងារដែលមានជំនាញ និងវិជ្ជាជីវ:អំពីស្រាដែលអាចជួយណែនាំលោកអ្នក នៅក្នុងការជ្រើសរើសស្រាឲ្យត្រូវនឹងរសជាតិតាមតម្រូវការបស់លោកអ្នក។

លើសពីនេះហាងស្រា The Warehouse ក៏មានស្រាដែលមានរសជាតិឆ្ងាញ់ស្រាលស្រទន់ មានតម្លៃសមរម្យ និងស្រា Grand Cru ម៉ាកល្បីៗដែលបានចម្រាញ់ចេញយ៉ាងសម្រិតសម្រាំងផងដែរ។

ហាងស្រា នេះ បើកបម្រើអតិថិជនចាប់ ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ ពីថ្ងែចន្ទ ដល់ ថ្ងៃសៅរ៍, សម្រាប់ថ្ងៃអាទិត្យចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង៧យប់។

គ្រប់សាខានៃហាងស្រា The Warehouse ទាំងអស់ សុទ្ធតែ មានផ្តល់ជូននូវស្រាសម្រាប់ភ្លក់ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ រួមទាំងមានកម្មវិធី Promotion និង Events ផ្សេងៗទៀតផងដែរ។

ហាងស្រា The Warehouse TK មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃ តំបន់ទួលគោកតែម្តង គឺនៅជិត ផ្សារTK Avenue និង Samai Square ដែលជាតំបន់មានសក្តានុពល ។

ជាងនេះទៅទៀត ហាងស្រានេះ មានទីតាំងធំទូលាយដែលបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៦០ ម៉ែត្រការ៉េ មានកម្ពស់បីជាន់ ដោយជាន់ទី១ ជាកន្លែងសម្រាប់តាំងលក់ទំនិញដោយបូករួមនឹងជាន់ឡៅតឿមានទំហំ ១៤ម៉ែត្រការ៉េ ។ ឯ ជាន់ទី២ មានទំហំ៣០ម៉ែត្រការេ និងវាលលំហលើដំបូលនៃជាន់ទី៣ សម្រាប់ប្រើប្រាស់ក្នុងការប្រារព្ធកម្មវិធី ផ្សេងៗដូចជា Tasting ជប់លៀង ញាំអាហារពេលល្ងាចបែបឯកជន ជាដើម៕

ព័ត៌មានលម្អិត៖ អាស័យដ្ឋាន ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣៧ កែង ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ និងអាចទំនាក់ទំនង តាមរយៈ៖ 093 654 000 (Phone/Telegram)

តាមរយៈអ៊ីម៉េល ៖ [email protected], Facebook:@TheWarehousePP