(កាតាឡាំង)៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវសម្រាកព្យាបាលរបួសកជើងដោយបានខកខានក្នុងជំនួបស្វែងរក ៣ពិន្ទុរបស់ក្រុម FC Barcelona ទល់នឹង Eibar នៃលីគកំពូលអេស្ប៉ាញ La Liga ប្រចាំសប្តាហ៍ទី១៥ នារាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។នេះបើតាមការចេញផ្សាយដោយ CNA ថ្ងៃទី២៨ ខែធ្នូនេះ។
ច្ចុបុ្បន្នខ្សែប្រយុទ្ធ Messi កំពុងតែសម្រាកព្យាបាល ហើយអាចត្រឡប់មកហ្វឹកហាត់វិញនៅមុនការប្រកួតទល់នឹងក្រុម Huesca ដែលនឹងធ្វើឡើងនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅពេលរូបគេបានវិលត្រឡប់មកពីទីក្រុង Rosario ដោយយន្តហោះឯកជន បន្ទាប់ពីស៊ុតបាន ១គ្រាប់ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុម Real Valladolid ធ្វើឲ្យក្រុមអ្នកមានបុណ្យរកបាន ២៤ពិន្ទុដាច់ឆ្ងាយពីគូប្រជែង Eibar រកបានតែ ១៥ពិន្ទុបណ្តោះអាសន្ន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា នេះជាឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ Messi ដែលអាចចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃផ្ទេរ គ្រាដែលរដូវកាលនេះ Messi ទើបលេងបាន ១៧ប្រកួតក្នុង ២០កម្មវិធីរបស់ Barcelona និងរកបាន ១០គ្រាប់៕