(ដាប់លីន)៖ ជើងខ្លាំងខាងប្រដាល់ដាក់ទ្រុង Conor McGregor បានចេញពង្រឹងក្បាច់គុនយ៉ាងខ្លាំង ដើម្បីប៉ះគូប្រជែង Dustin Poirier ដែលនឹងធ្វើឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។
វាមានរយៈពេល ៩ថ្ងៃមកហើយគិតចាប់តាំងពីកីឡាករប្រដាល់សញ្ជាតិអៀរឡង់ខាងជើងនេះវិលមកពីបោះជំរំហ្វឹកហាត់នៅប្រទេសព័រទុយហ្គាល់មួយរយៈរួចមក។
តែយ៉ាងណា វាមានរយៈពេលជាង ១ឆ្នាំមកហើយដែលកីឡាករវ័យ ៣២ឆ្នាំខកខានឡើងសង្វៀនប្រកួត គិតចាប់តាំងពីបានប្រកាសចូលនិវត្តន៍ជាលើកទី៣។ ការប្រកួតរវាង McGregor និង Dustin នឹងធ្វើឡើងនៅសង្វៀន UFC 257 ដែលស្ថិតក្នុងពីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
គូប្រជែងរបស់ McGregor គឺកីឡាករ Dustin Poirier ទើបតែបានចាញ់ការប្រកួតទី៨ របស់គេក្រោមថ្វីដៃរបស់ Khabib Nurmagomedov នៅសង្វៀន UFC 242 កាលខែវិច្ឆិកា ឆ្នាំ២០១៩ ដែល McGregor ក៏ធ្លាប់ចាញ់កីឡាកររុស្ស៊ីនេះដែរកាលពីឆ្នាំ២០១៨ ដូចគ្នា៕