(សៀមរាប)៖ ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវចាំបាច់ប្រចាំថ្ងៃរបស់អតិថិជនជាតិ និងអន្តរជាតិ ផ្សារទំនើបហ្វ៊ែរផ្លាស ដែលជាផ្សារទំនើបបើកថ្មីលក់ទំនិញរាយទូទៅ បានបើកសម្ភោធសាខាទី៦ បន្ថែមទៀត កាលពីចុងសប្តាហ៍កន្លងទៅនេះនៅលើផ្លូវស៊ីវុត្ថា ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទល់មុខផាប់ស្រ្ទីត (Pub Street)។
ផ្សារទំនើបហ្វ៊ែរផ្លាស បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារជាង ១០,០០០មុខ នាំចូលពីប្រទេសថៃ និង១,០០០មុខមកពីប្រទេសអាមេរិក ចិន ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ។ លើសពីនេះមានទំនិញ ១២,០០០មុខដទៃទៀត សុទ្ធតែជាទំនិញល្បីៗ និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក។
កាន់តែពិសេសអស្ចារ្យ ហ្វ៊ែរផ្លាស មានដាក់លក់ទំនិញដែលមានគុណភាពល្អ តម្លៃសមរម្យ រួមជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែប។ ហ្វ៊ែរផ្លាសក៏មានកន្លែង ចំអិនអាហារភ្លាមៗដូចជា៖ ចៀន ឆា ចំហុយ អាំង ដែលជាការផ្តល់ជូនសេវាកម្មបន្ថែមដល់អតិថិជនដោយមិនគិតថ្លៃថែមទៀតផង។ អតិថិជន អាចរីករាយជាមួយនឹងការ Shopping និងទទួលបានអាហារដែលចំអិនរួចរាល់ភ្លាមៗ ចំណេញទាំងពេលវេលានិងថវិកា។
កាន់តែងាយស្រួល អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយ:ប្រព័ន្ធអនឡាញមានដូចជា Nham24 Food panda និង E-Get S ដែលសុទ្ធតែជាប្រភេទទំនិញ មានគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង ឬអតិថិជនអាចទាក់ទងមកកាន់ផ្សារទំនើប ហ្វ៊ែរផ្លាស តាមរយ:ទូរស័ព្ទលេខ ០៨៥ ៥៥៥ ៣៦៤ ឬ មកកាន់ទីតាំងរបស់ផ្សារផ្ទាល់នៅលើផ្លូវស៊ីវុត្ថា ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។
ហ្វ៊ែរផ្លាស មានទីតាំងចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតឡើយ៕