(ឧត្តរមានជ័យ)៖ ទើបតែប្រគល់រង្វាន់ម៉ូតូ ZoomerX ចំនួន ១គ្រឿង ដល់អ្នកក្រុងសំរោងមិនទាន់បានមួយខែផង ពេលនេះមានអ្នកឧត្តរមានជ័យចំនួន ២នាក់ទៀត បានឈ្នះរង្វាន់ម៉ូតូ ZoomerX មួយគ្រឿងម្នាក់ ដ៏គួឱ្យភ្ញាក់ផ្អើល។

នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអានបន្តនាំយកម៉ូតូ ZoomerX ចំនួន ២គ្រឿងទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ដល់ខេត្តឧត្តរមានជ័យ ទាំង២នាក់នោះ។

អ្នកខេត្តឧត្តរមានជ័យ ចំនួន ២នាក់ ដែលឈ្នះរង្វាន់ម៉ូតូ ZoomerX ពីភេសជ្ជៈប៉ូវកម្លាំងរេដអាន ក្នុងខែធ្នូនេះ រួមមាន៖

* អ្នកទី១៖ មានឈ្មោះ គ្រៀត កែន ភេទស្រី អាយុ៤៧ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ដោយកាលពីប៉ុន្មានថ្ងៃមុនគាត់ និងអ្នកភូមិប្រហែល ២០នាក់ បានជិះគោយន្តទៅច្រូតស្រូវនៅឯស្រែ។ ពេលនោះគាត់បានទិញរេដអាន ចំនួន ២កំប៉ុង សម្រាប់ប្តីគាត់ និងគាត់មួយកំប៉ុងម្នាក់។ ពេលទៅដល់ស្រែ ប្តីគាត់គាស់ហូបឃើញពាក្យអរគុណ ចំណែក ១កំប៉ុងទៀតគាត់គាស់ហូបដែរ ស្រាប់តែឃើញរូបម៉ូតូ ZoomerX នាំគា្នមើល ហើយស្រែកផ្អើលអ្នកច្រូតស្រូវពេញស្រែតែម្តង។

* អ្នកទី២៖ មានឈ្មោះ ច័ន្ទ ភារុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅខេត្តព្រះវិហារ សព្វថ្ងៃរស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ភារុន ក៏ជាអ្នកចូលចិត្តហូបរេដអានជាប្រចាំដែរ។ ដោយសារតែពេលធ្វើការងារអស់កម្លាំង រេដអានបានជួយបំពេញកម្លាំងបានភ្លាមៗ ថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងដែរ។ ដំណើររឿងដែលគាត់ឈ្នះរង្វាន់ គឺនៅថ្ងៃនោះពេលរៀបចំអាហារពេលព្រឹករៀបចេញទៅស្រែ ភារុនបានទិញរេដអាន ១កំប៉ុងមកហូប ស្រាប់តែគាស់មកក៏ត្រូវរង្វាន់ម៉ូតូតែម្តង។

ចំណែកអ្នកលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំងពីរខាងលើ ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាភេសជ្ជៈប៉ូវកម្លាំងរេដអានម្នាក់ៗ៥០កេសពីក្រុមហ៊ុនផងដែរ គឺប្អូនស្រី រាស អាយុ២៥ឆ្នាំ ជាអ្នកលក់ភេសជ្ជៈរេដអាននៅស្រុកចុងកាល់ និងម្នាក់ទៀត ឈ្មោះ ប៊ូន បៀន ជាអ្នកលក់ភេសជ្ជៈរេដអាន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យជាមួយគ្នា។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំរេដអាន លោក នាង វាសនា ក្រៅពីអរគុណដល់អតិថិជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំងរេដអាន ក៏បានបញ្ជាក់បន្ថែមថា គាត់សប្បាយចិត្តជាខ្លាំងដែលមានអតិថិជនរេដអានត្រូវរង្វាន់ញឹកញាប់បែបនេះ ហើយអ្នកមិនទាន់ត្រូវរង្វាន់ធំកុំអស់សង្ឃឹម ព្រោះនៅមានរង្វាន់ធំៗជាច្រើនទៀតកំពុងរង់ចាំអ្នកមានសំណាង។ មួយរយៈនេះ លោក និងក្រុមការងារបាននាំយកម៉ូតូ ប្រគល់ជូនអ្នកឈ្នះរង្វាន់នៅឧត្តរមានជ័យនេះ ញឹកញាប់ណាស់។

សូមបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងរេដអាន មានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងស្ថិតនៅ ក្រោមក្រវិលកំប៉ុងស្រាប់៕