(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១ខាងមុខនេះ ហាងនាឡិកាដៃ TIMECITY ដែលមានលក់ប្រេននាឡិកា Casio, MIDO, CITIZEN, ORIENT, TISSOT នឹងមានការថែមជូនកាដូពិសេសៗជាច្រើនដល់អតិថិជន ដែលតែងតែគាំទ្រនូវហាងនាឡិកាដៃរបស់ខ្លួន។
រាល់ការទិញនាឡិកាដៃពីហាងនាឡិកា TIMECITY នឹងទទួលបានការបញ្ចុះតម្លៃពិសេស រួមជាមួយកាដូពិសេសៗជាច្រើន ដូចជា៖ ប្រតិទិនដ៏ស្រស់ស្អាត, អាវយឺត, កាតាប, ដបទឹក, ស្រៃយ៍បាញ់កំចាត់មេរោគ, ប៊ិច និងកាដូរជាច្រើនផ្សេងទៀត ជាពិសេសនោះក៏មានជាកាដូ ដែលវេចខ្ចប់ពិសេសជូនដល់អតិថិជន ដែលទិញនាឡិកា ជូនដៃគូផងដែរ។
ការថែមជូននេះចាប់ផ្តើមពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទៅថ្ងៃ០៣ ខែមករា ឆ្នាំ២០២១។ នៅចាំអីទៀតរកមើលម៉ូដនាឡិកាដៃ ដែលលោកអ្នកពេញចិត្ត រួមជាមួយកាដូពិសេសៗពីហាងនាឡិកាដៃ TIMECITY ទាំងអស់គ្នា។
អតិថិជនអាចរកទិញ បាននៅគ្រប់សាខារបស់ TIMECITY ដែលមានដូចជា៖ Swiss & Japan Watch Center ខាងកើតផ្សារថ្មី, TimeCity ផ្សារទំនើប CITY MALL, TimeCity ផ្សារទំនើប Lucky mall សៀមរាប, TimeCity ផ្សារទំនើប heritage walk សៀមរាប, TimeCity ChipMong Noro Mall , TimeCity Exchange Square, TimeCity ផ្សារទំនើប AEON 1 , TimeCity ផ្សារទំនើប AEON 2 ៕