(បរទេស)៖ មានសេចក្តីរាយការណ៍មកថា កម្មវិធី WhatsApp នឹងបិទប្រតិបត្តិការរបស់ខ្លួននៅលើស្មាតហ្វូនម៉ូដែលចាស់ៗ មិនថាប្រើ iOS ឬ Android នោះទេ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tech Rada នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ កម្មវិធី WhatsApp នឹងមិនអាចប្រើនៅលើស្មាតហ្វូនម៉ូដែលចាស់ៗបានទៀតទេ ដោយក្នុងនោះបើសិនអ្នកប្រើ iOS 9 ចុះ និង Android 4.0.3 ចុះ គឺមិនអាចប្រើបានទៀតឡើយ។
មិនទាន់មានសេចក្តីបញ្ជាក់ច្បាស់លាស់អំពីការបិទប្រតិបត្តិការនៅលើស្មាតហ្វូនម៉ូដែលចាស់ៗនេះពីក្រុមហ៊ុន Facebook ដែលជាមេធំរបស់ WhatsApp នោះទេ ប៉ុន្តែអ្នកជំនាញបានណែនាំឲ្យធ្វើការ Update ប្រព័ន្ធដំណើរការទូរស័ព្ទ ឲ្យខ្ពស់ជាង iOS 9 និង Android 4.0.3 ៕