(ឡុងដ៏)៖ ការប្រកួតក្របខណ្ឌលីគអង់គ្លេស Premier League រវាងក្រុម Manchester City ប៉ះជាមួយម្ចាស់ផ្ទះ Everton នៃការប្រកួតស្វែងរក ៣ពិន្ទុបន្ថែមក្នុងសប្តាហ៍ទី១៦ ត្រូវបានពន្យាពេលវិញដោយសារការតេស្តវិជ្ជមាន COVID-19 ក្នុងទីក្រុងមែនឆេស្ទើ។
ការប្រកួតគ្រោងធ្វើឡើងនាម៉ោង ៣៖០០ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានក្លិប Man City ប្រកាសពន្យារពេលដោយសារតែការធ្វើតេស្តវិជ្ជមាន Covid-19 ជុំចុងក្រោយត្រូវបានបង្ហាញមានសមាជិកម្នាក់តេស្តវិជ្ជមាន បន្ទាប់រកឃើញ៤ករណីនៅថ្ងៃបុណ្យ Christmas។
បញ្ហាពន្យារពេលនេះត្រូវបានធ្វើឡើងក្នុងការទុបស្កាតការរីករាលដាលវីរុសឆ្លង COVID-19 បន្ទាប់ពីធ្វើការពិភាក្សារវាងប្រធានក្របខណ្ឌនឹងក្លិបដោយបុគ្គលដែលតេស្តវិជ្ជមាន ត្រូវធ្វើតាមលក្ខណ្ឌក្រសួងសុខាភិបាល ដោយដាក់ខ្លួនដាច់ដោយឡែក ខណៈបុគ្គលិកនឹងក្រុមកីឡាករទាំងអស់នឹងត្រូវធ្វើតេស្តបន្តទៀត គ្រាដែលកន្លែងហ្វឹកហាត់ត្រូវបានបិទមួយរយៈសិន៕