(ស្វាយរៀង)៖ ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានបន្តនាំយករង្វាន់ម៉ូតូ ZoomerX ០១គ្រឿងទៀត ដែលជារង្វាន់ម៉ូតូទី០៣ សម្រាប់អ្នកខេត្តស្វាយរៀង ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ដល់ក្រុងស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីស្រាបៀរម៉ាទ្រីដ មានឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករ នៅសង្កាត់ស្វាយរៀង ក្រុងនិងខេត្តស្វាយរៀង។
បងប្រុស ស៊ិន សុផល បានឈ្នះរង្វាន់ម៉ូតូពីស្រាបៀរម៉ាទ្រីដ នៅពេលដែលគាត់ទិញស្រាបៀរម៉ាទ្រីដចំនួន០៣កេស ជប់លៀងឲ្យបុគ្គលិករបស់គាត់។ នៅពេលដែលពួកគាត់ហូបជុំគ្នាដល់កេសទី៣ទៅហើយ ស្រាប់តែមានសំណាងបានឈ្នះរង្វាន់ម៉ូតូ ZoomerX នេះ ដែលធ្វើឲ្យ កម្មវិធីទាំងមូលកាន់តែសប្បាយខ្លាំងឡើង ហ៊ោរផ្អើលគេឯងតែម្តង។
ចំណែកអ្នកលក់ស្រាបៀរម៉ាទ្រីដ ឲ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ គឺ បងប្រុស សិរី វិទូ អាយុ៣៥ឆ្នាំ អ្នកលក់ស្រាបៀរម៉ាទ្រីដ នៅសង្កាត់ស្វាយរៀង ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាស្រាបៀរម៉ាទ្រីដ៥០កេស ពីក្រុមហ៊ុន ផងដែរ។
តំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ លោក ម៉ាន់ សូវៀត បានថ្លែងអរគុណអតិថិជនដែលគាំទ្រស្រាបៀរម៉ាទ្រីដ និង បានបញ្ជាក់ថា ស្រាបៀរម៉ាទ្រីដ ជាប្រភេទស្រាបៀរ ស្រស់ដែលសម្បូរដោយស្រូវសាលីច្រើនជាងស្រាបៀរធម្មតា មានរសជាតិឆ្ងាញ់ពិសេស និងក្រអូបស្រូវសាលីជាប់មាត់ ងាយស្រួលញ៉ាំ ហើយញ៉ាំច្រើន មិនធ្វើឲ្យឈឺក្បាលឡើយ។
តំណាងក្រុមហ៊ុន ក៏បានបន្ថែមថា នៅប៉ុន្មានខែមុន ក៏មានអ្នកខេត្តស្វាយរៀង០២នាក់ដែរ ដែលបានឈ្នះរង្វាន់ម៉ូតូ ZoomerXម្នាក់១គ្រឿង។
ពិសេសទៅទៀតនោះ ស្រាបៀរម៉ាទ្រីដមានរង្វាន់ធំៗជាច្រើន នៅក្រោមក្រវិលកំប៉ុងដូចជា៖ លុយសុទ្ធចាប់ពី៥០ម៉ឺន ដល់៥០លានរៀល និងរង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕