(ភ្នំពេញ)៖ បទចម្រៀង «អូនជាគ្រូពេទ្យ» ជាស្នាដៃថ្មីទាំងស្រុងរបស់លោក ម៉ម សំនៀង ទាំងការច្រៀង ទំនុកច្រៀង ទំនុកភ្លេង បញ្ចេលសំឡេង ឧបករណ៍ភ្លេង និងបច្ចេកទេសស្ទីឌីយោ ខណៈបទចម្រៀងថ្មីនេះផលិតនៅ Sarika Studio ជាស្ទីឌីយោផ្ទាល់ខ្លួនរបស់លោក ស្ថិតនៅផ្លូវលេខ ២០០៤ រាជធានីភ្នំពេញ។
លោក ម៉ម សំនៀង បានបញ្ជាក់ថា ការផលិតបទនេះគឺធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២០ ពោលគឺអំលុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលសំដៅដល់ការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍កម្ពុជាជាលើកដំបូងបំផុត។
គោលបំណងនៃការផលិតបទនេះ គឺដើម្បីជាការលើកទឹកចិត្ត និងអរគុណចំពោះគ្រូពេទ្យកម្ពុជាទាំងអស់ ដែលបានខិតខំជម្នះជំងឺកូវីដ-១៩ និងជួយព្យាបាលអ្នកជំងឺឱ្យបានជាសះស្បើយ។
បទនេះដែរ គឺចូលរួមសំដែងដោយលោក ម៉ម សំនៀង និងលោក រចនា (ព្យាណូ) ចំណែកឯការថតវីដេអូ និងរចនារូបភាពដោយលោក តាំង វង្សរតនៈ៕