(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាយម៍ អិមអេហ្វ អិលធីឌី ដែលមាន លោក គីម សៀងស៊ូ ជាប្រធាននាយកប្រតិបត្តិ បានគាំទ្រដល់វិទ្យាល័យក្នុងស្រុកសម្រាប់ការកែលម្អការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ក្នុងការរំលឹកខួបលើកទី១០ នៃការបង្កើតគ្រឹះស្ថានរបស់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនបានបរិច្ចាគកុំព្យូទ័រផ្ទាល់ខ្លួនចំនួន ១០ គ្រឿង ជូនដល់វិទ្យាល័យ ហ៊ុន សែន កោះញែក នៅខេត្តមណ្ឌលគិរី ក្នុងភាពជាដៃគូជាមួយកម្ពុជាអ្នកជិតខាងល្អ ដែលជាផ្នែកមួយនៃគម្រោងមជ្ឈមណ្ឌលសិក្សាល្អរបស់អង្គភាព។

លោក គីម សៀងស៊ូ បានឱ្យដឹងថា «យើងនឹងបំពេញទំនួលខុសត្រូវក្នុងសង្គមរបស់យើង ក្នុងនាមជាអង្គភាពមួយដែលដំណើរការអាជីវកម្មនៅប្រទេសកម្ពុជា។ បន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេល ១០ ឆ្នាំនៅកម្ពុជា គឺចាប់តាំងពីឆ្នាំ២០១០ មក វាជាពេលវេលាដ៏ល្អសម្រាប់យើងក្នុងការធ្វើសកម្មភាពផ្សេងៗរបស់ស៊ីអេសអ័រ (CSR)។ យើងនឹងបន្តសកម្មភាពប្រភេទនេះនាពេលអនាគត ដើម្បីចូលរួមចំណែកក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា»