(រុស្ស៊ី)៖ សាខា ក្រុមហ៊ុន Honda Motor Co របស់ប្រទេសជប៉ុន ប្រចាំនៅប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងឈប់ផ្គត់ផ្គង់រថយន្តថ្មី ឲ្យទៅអ្នកចែកចាយផ្លូវការរបស់ខ្លួន ក្នុងប្រទេសរុស្ស៊ី នៅឆ្នាំ២០២២ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ការបញ្ឈប់ការផ្គត់ផ្គង់នេះ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហុងដា ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការរបស់ខ្លួនឡើងវិញ៕