(ម៉ាឌ្រីដ)៖ ក្រុម Atletico Madrid ដែលខកខានលើកពាន La Liga តាំងពីឆ្នាំ២០១៤ មក បានបញ្ចប់នៅតំណែងកំពូលតារាងនៃលីគកំពូលអេស្ប៉ាញ មុន Countdown ចូលឆ្នាំ២០២១ បន្ទាប់ពីបន្ថែម ៣ពិន្ទុតាមរយៈលទ្ធផលឈ្នះ ១-០ ទៅលើក្រុមភ្ញៀវ Getafe នារាត្រីថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

តែយ៉ាងណា នេះក៏ជាជ័យជម្នះលើកទី៣០១ របស់លោកអ្នកចាត់ការទូទៅ Diego Simoeone ក្នុងការដឺកក្លិបប្រចាំទីក្រុង Madrid ចំនួន ៥០០ប្រកួតមកដែរ។

សមាជិកថ្មីនារដូវកាលនេះ Luis Suarez បានតែតគ្រាប់ជ័យជម្នះបញ្ចូលទីនៅនាទីទី២០ ពីការបញ្ជូនរបស់ Carrasco នៅកីឡដ្ឋាន Wanda Metropolitano ដើម្បីបន្តការនាំមុខកំពូលតារាងដាច់ ២ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៦ ជើងទី១ នៅពេលដែលក្រុមលេខ២ និងជាក្រុមការពារតំណែងជើងឯកផងនោះ Real Madrid មាន ៣៣ពិន្ទុ ក្រោយប្រកួតស្មើ Elche ក្នុងលទ្ធផល ១-១ នៅទឹកដីក្រៅផ្ទះ៕