(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំនៃក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នៅពុំទាន់ជួបពិភាក្សា ដើម្បីពន្យារពេលនៃការប្រកួតទាំងស្រុងឡើយ ស្ថិតក្នុងវិបត្តិជំងឺ Covid-19 បានកំពុងរីករាលដាលគួរឲ្យកត់សម្គាល់ក៏ដោយ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះថា គិតមកទល់ពេលនេះ Premier League ពុំទាន់មានគម្រោងពន្យារពេលការប្រកួតទាំងស្រុងឡើយ។ ការប្រកួតទាំងឡាយនៅតែបន្តធ្វើឡើងដដែលប្រកបដោយភាពជឿជាក់ទៅតាមកាលបរិច្ឆេទ ដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។

Premier League បានរកឃើញករណីវិជ្ជមានថ្មីនៃ Covid-19 ចំនួន ១៨នាក់ទៅលើកីឡាករ និងមន្រ្តីក្លិបដែលធ្វើឲ្យការប្រកួតរវាង Manchester City ទល់នឹង Everton និងជំនួបរវាង Tottenham Hotspur ប៉ះ Fulham ដែលសុទ្ធសឹងនៅភាគខាងលិចទីក្រុង London ត្រូវបានលើកពេលដូចគ្នា។

លោក Sam Allardyce ជាអ្នកចាត់ការតែម្នាក់គត់មកពីក្លិប West Bromwich Albion ដែលបានដាក់ពាក្យស្នើសុំឲ្យមានការពន្យារពេលប្រកួតនៅពេលដាច់ឆ្នាំនេះផងដែរ តែត្រូវបាន Premier League មិនបានអើពើឡើយ៕