(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណ និងផ្ដល់រង្វាន់ដល់អតិថិជនដែលមានជំនឿទុកចិត្ត និងគាំទ្រដល់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ និងធនាគារកម្ពុជាសាធារណៈ បានរៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំសម្បើម ដែលរង្វាន់រថយន្ត Mazda 2 ដ៏ថ្មីសន្លាងបានទៅលើអតិថិជនឈ្មោះ តាន់ រីដា មានអាយុ ៣៨ឆ្នាំ មកពីរាជធានីភ្នំពេញ។

ការចាប់រង្វាន់នេះ បានរៀបចំឡើងដោយផ្សាយផ្ទាល់តាមរយៈកម្មវិធី Zoom នៅការិយាល័យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ផ្ទាល់តែម្ដង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ អតិថិជនរបស់ធនាគារកម្ពុជាសាធារណៈបួនរូបផ្សេងទៀត ក៏មានសំណាងទទួលបានរង្វាន់ផងដែរ។ អតិថិនជនឈ្មោះ ចាន់ វិចិត្រ មានសំណាងទទួលបានរង្វាន់ម៉ូតូហុងដាឌ្រីម មួយគ្រឿង។ អតិថិជនឈ្មោះ ថាយ សិទ្ធិ ប៊ុន ផលលីន និង ជុំ វីរៈ ក៏បានទទួលរង្វាន់ទូរស័ព្ទ iPhone ម្នាក់មួយគ្រឿងផងដែរ។

លោក ភុក រដ្ឋា ដែលជានាយកនាយកដ្ឋានចែកចាយតាមដៃគូ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ មានប្រសាសន៍ថា «យើងខ្ញុំសូមចូលរួមអបអរសាទរដល់លោកស្រី តាន់ រីដា និងអតិថិជនដែលមានសំណាងទាំងអស់ ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រួសាររបស់អតិថិជនរីករាយ និងមានសន្តិភាពផ្លូវចិត្តជាមួយអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិតរបស់យើងខ្ញុំ ។ ក្រុមហ៊ុនក៏នឹងនៅតែខិតខំបង្កើតការផ្តល់ជូនផ្សេងៗទៀត ដើម្បីជាការតបស្នងចំពោះ ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន»

កម្មវិធីចាប់រង្វាន់នេះ ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេ អាយ អេ ក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតតាមធនាគារដៃគូ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេ អាយ អេ និងធនាគារកម្ពុជាសាធារណៈ បានសហការគ្នាបង្កើតឱ្យមានកម្មវិធីអស្ចារ្យជាច្រើនដើម្បីអតិថិជន រួមទាំងកម្មវិធីទេពកុសល្យកុមារផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅទីប្រឹក្សាផែនការជីវិត ឬសេវាកម្មអតិថិជន តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ២៤២ ឬចូលទៅកាន់ aia.com.kh។