(តូរីន)៖ Cristiano Ronaldo ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ មានក្តីរំពឹងនឹងអាជីពលើវាលស្មៅមួយនេះ បានច្រើនទៅឆ្នាំទៅមុខ និងថា ការឈ្នះពាន World Cup ជាបំណងប្រាថ្នាចុងក្រោយរបស់គេថែមទៀតផង។

កីឡាករដែលលេងក្នុតតំណែងប្រយុទ្ធក្នុងក្លិបសេះបង្កង់ Juventus នៃលីគកំពូលប្រចាំប្រទេសអ៉ីតាលីបានថ្លែងប្រាប់ BBC ថា «អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺឆន្ទះរបស់យើងទៅវិញទេ។ ខ្ញុំមិនដឹងថា នៅថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ តែប្រការសំខាន់នោះ យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរាងកាយរបស់ឲ្យបានល្អ។

កីឡាករដែលលេងបាន ៤ក្លិបរួមមាន Sporting Lisbon, Manchester United, Real Madrid និងបច្ចុប្បន្ន Juventus នោះបានបញ្ជាក់ថា បច្ចុប្បន្នរូបលោកនៅមានអារម្មណ៍ល្អ ពោរពេញដោយរាងកាយមាំមួយផងដែរ ដែលជំរុញឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo អាចរត់លើទីលានបានច្រើនឆ្នាំទៀត។

Ronaldo ដែលបានកំពុងឈរនៅ Top scorer ក្នុងលីគ Serie A រដូវកាលនេះធ្លាប់ឈ្នះពានអស់ហើយទាំងលក្ខណៈឯកត្តជន ទាំងក្នុងក្លិប និងជម្រើសជាតិ នៅឡើយតែពានបាល់ទាត់ ពិភពលោកមួយគត់ដែមមិនទាន់បានឈ្នះ ហើយធ្លាប់បានព្រលយថា World Cup 2022 នៅប្រទេសកាតា ជាឱកាសចុងក្រោយសម្រាប់គេលេងឲ្យជម្រើសជាតិ៕