(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់ពីការទទួលបានចំណែកទីផ្សារកាន់តែធំនៅឆ្នាំនេះ ស្របពេលសម្រេចបេសកកម្ម ជាយុទ្ធសាស្រ្តនាឆ្នាំ ២០២០ នេះដោយជោគជ័យ ទាក់ទងនឹងការជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់នៅទូទាំងប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត)។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើង ដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរ ដល់អ្នកស្រលាញ់អាជីព ក្នុងវិស័យអចលនទ្រព្យ ជាពិសេសបង្កើតឱកាសការងារ ដល់និសិត្យទើបបញ្ចាប់ការសិក្សា។

ផ្តើមចេញដំបូងពីការរៀបចំ វគ្គបណ្តុះបណ្តាលនៅភ្នំពេញ កាលពីឆ្នាំខែ កុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន Century 21 Zillion Holding បានបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ ជាបន្តបន្តាប់ទៅតាមបណ្តាខេត្តនានា ហើយគិតមកត្រឹមខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនបានសម្រេចការរៀបចំវគ្គបណ្តុះបណ្តាលជុំទី១ បានទូទាំងប្រទេស (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត) នៅប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ បានទទួលការចូលរួមដោយផ្ទាល់ ពីអ្នកចាប់អារម្មណ៍អាជីព ក្នុងវិស័យអចលទ្រព្យរាប់ពាន់នាក់ ហើយគិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីជាមួយ ក្រុមហ៊ុរាប់រយនាក់ហើយ ក្នុងចំណោមចំនួនសរុប ៣៨០០ នាក់។

បន្ទាប់ពីការសម្រេចបានជុំទី១ ដោយជោគជ័យ ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំយុទ្ធនាការយុទ្ធសាស្រ្តសំខាន់ៗ ផ្សេងទៀតនៅឆ្នាំ ២០២១ នេះក្នុងគោលដៅបង្កើនធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យ និងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះកាន់តែល្អប្រសើរ៕