(ភ្នំពេញ)៖ តោះមករាប់ថយក្រោយ ជាមួយគ្នានៅអគារពាណិជ្ចកម្ម វឌ្ឍនៈ កាពីតាល នឹងទទួលយកបទពិសោធន៍ទំនិញ ដល់យប់អាធ្រាត ដែលមិនធ្លាប់មាន ពិសា Champagne ដោយសេរី ជាមួយការប្រជុំតន្ត្រី និងឌីជេ ដល់ពាក់កណ្តាអាធ្រាត។

អគារពាណិជ្ចកម្ម វឌ្ឍនៈ កាពីតាល ជឿជាក់ថា ទាំងអស់គ្នាពិតជាទន្ទឹងរង់ចាំ រាប់ថយក្រោយឆ្លងឆ្នាំថ្មីឆ្នាំ២០២១ នាយប់នេះជាមួយក្រុមគ្រួសារ មិត្តភ័ក្រ បងប្អូន និងមនុស្សជាទីស្រឡាញ់។

សូមណែនាំទីកន្លែង ដែលប្រជាជនយើងតែងតែស្គាល់ថា ជាអគារពាណិជ្ចកម្មដ៏ទំនើបបំផុតមួយ នៅប្រទេសកម្ពុជា ដែលមានហាងទំនិញ នៃម៉ាក់សញ្ញាល្បីៗ លំដាប់ពិភពលោក គឺអគារពាណិជ្ចកម្ម វឌ្ឍនៈ កាពីតាល ដែលទាំងអស់គ្នាមិនគួរខកខាន ក្នុងការមកកម្សាន្តសប្បាយ នាឱកាសដ៏រីករាយនេះ។

ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងដើម្បីចូលរួមរីករាយកម្មវិធីឆ្លងឆ្នាំនារាត្រីយប់នេះ ផ្សារទំនើប វឌ្ឍនៈ កាពីតាល នឹងបន្តបើកលក់រហូតដល់ម៉ោង១១អាធ្រាត ជាមួយនឹងការពិសា Champagne ដោយសេរី និង ឥតគិតថ្លៃ ការប្រជុំតន្ត្រីពីតារាចម្រៀងជាច្រើនរូប រាំកម្សាន្តសប្បាយជាមួយឌីជេ រហូតដល់ម៉ោង១២រំលងអាធ្រាត។

ក្រៅពីអាចកម្សាន្តសប្បាយ ផ្សារទំនើបវឌ្ឍនៈ កាពីតាល់ ក៏មានផ្តល់ជូនប្រូម៉ូសិន ជាប័ណ្ណទឹកប្រាក់ត្រលប់មកវិញ ដោយឥតកំណត់ សម្រាប់ការជាវចាប់ពី៨០០ដុល្លារ ហើយសម្រាប់ការចាយចាប់ពី១០០០ដុល្លារ នឹងទទួលបានប័ណ្ណទឹកប្រាក់ ព្រមទាំងរង្វាន់ពិសេសៗជាច្រើន។

មកទទួលយកបទពិសោធន៍ទិញទំនិញដ៏ប្រណីតៗនាពេលរាត្រីដ៏អស្ចារ្យពីម៉ាក់សញ្ញាល្បីៗ ដូចជា Burberry, Dolce and Gabbana, Balenciaga, Jimmy Choo, Hugo Boss, Brioni, Bottega Veneta, Canali, Salvatore Ferragamo, Santoni, Stefano Ricci, Bally, Bang & Olufsen, Frette, Poltrona Frau និង Christofle ជាដើម៕