(មេនឆេស្ទើ)៖ កីឡាករបាល់ទាត់ Edinson Cavani ដែលកំពុងលេងឲ្យក្លិប Manchester United ជាប់បម្រាមព្យួរជើង ៣ប្រកួត និងពិន័យជាប្រាក់ប្រមាណ ១០០,០០០ផោន ដោយសារបង្ហោះសារក្នុងន័យប៉ះពាល់វិស័យបាល់ទាត់នៅលើបណ្តាញសង្គក Instagram នាពេលកន្លងមក។

តាមរយៈព័ត៌មានចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយខាងលើនេះ បានបង្ហោះសារដែលធ្វើឲ្យប៉ះពាល់ដល់វិស័យបាល់ទាត់នៅលើប្រព័ន្ធ IG នៅក្រោយពេលជួយ Man Utd ទទួលទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុង Premier League កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រួចមក តែក្រោយមកបុរសវ័យ ៣៣ឆ្នាំ Cavani ក៏បានលុបសារចេញវិញ និងសុំទោសជាសាធារណៈផងដែរ។

តែយ៉ាង Cavani ដែលបានមកចូលរួមជាមួយក្រុមបិសាចក្រហមកាលពីខែតុលា ឆ្នាំ២០២០ ដោយគ្មានតម្លៃខ្លួនពីក្លិប Paris Saint-Germain របស់បារាំងក៏ត្រូវប្រឈមមុខជាមួយសហព័ន្ធបាល់ទាត់អង់គ្លេស និងត្រូវទទួលបានអប់រំបន្ថែមទៀតផង។

ខ្សែក្រវាត់សក់វែវ Edinson Cavani នឹងខកខានពេល Man Utd ប៉ះ Aston Villa នៅទឹកដី Old Trafford ឆ្នាំថ្មី២០២១ និងបន្តអវត្តមានទៀតពេល Man Utd ប៉ះ Manchester City នៅថ្ងៃទី០៦ ខែមករា ក្នុងពាន League Cup និងប៉ះ Watford សម្រាប់ជុំទី៣ នៃពាន FA Cup នាថ្ងៃទី០៩ ខែមករាដែរ៕