(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានធ្វើការប្រកាសពីប្រាក់ចំណេញប្រមាណ ៣២.៥លានផោននៅចន្លោះថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្នុងកាលៈទេសៈដែលកំពុងញាំញីដោយសារវិបត្តិជំងឺ Covid-19។

តាមរយៈការចេញផ្សាយរបស់គេហទំព័រកីឡា Live Score ក៏បានចេញផ្សាយផងដែរថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លិបប្រចាំទីក្រុង London ប្រទេសអង់គ្លេសខាងលើនេះក៏មានការធ្លាក់នៅក្នុងអំឡុង Covid-19 ផងដែរពី ៤៤៦.៧លានផោន មកនៅត្រឹម ៤០៧.៤លានផោនវិញ ដោយសារពុំមានការលក់សំបុត្រ និងការលក់សិទ្ធិផ្សាយនានាត្រូវបានកាត់ផ្តាច់។

តែយ៉ាងណាក្លិបតោខៀវ Chelsea ក៏បានប្រកាសពីខាតបង់ប្រាក់ចំណូលប្រមាណ ៩៦.៦លានផោនទៀតដែរ ក្នុងរយៈពេល ១២ខែដែលបានមកពីការប្រកួតនៅ UEFA Champions League និងការលក់ចេញនូវកីឡាករធ្លាក់ទម្រង់លេងមួយចំនួនផងដែរ។

លោក Bruce Buck បានថ្លែងប្រាប់គេហទំព័រក្លិបដោយទទួលស្គាល់ថា «ស្ថិតក្នុងវិបត្តិ Covid-19 នេះ Business នៅទូទាំងសកលលោកសុទ្ធតែទទួលរងនូវការខាតបង់ដូចគ្នា វាមិនត្រឹមតែចំណូលធ្លាក់ចុះរបស់ក្លិប Chelsea ម្នាក់ឯងនោះទេ»៕