(ជប៉ុន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Sony Corp បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ឧបករណ៍លេងហ្គេម PlayStation 5 (PS5) របស់ខ្លួន នឹងចាប់ផ្តើមដាក់លក់ នៅទីផ្សារប្រទេសឥណ្ឌា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
«យើងរីករាយ នឹងប្រកាសថា PS5 នឹងត្រូវដាក់លក់ នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១», នេះបើយោងតាមក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានបង្ហាញនៅលើ Twitter។
ការបញ្ជាទិញទុកជាមុន ទៅលើឧបករណ៍ PS5 នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមករា ហើយអាចបញ្ជាទិញបាន នៅលើគេហទំព័រលក់រាយធំៗ ក្នុងនោះរួមទាំង Amazon និង Flipkart ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft Corp បានចាប់ផ្តើមដាក់លក់ឧបករណ៍លេងហ្គេម Xbox របស់ខ្លួន ចំនួន២ម៉ូឌែល នៅក្នុងខែវិច្ឆិកា, ខណៈក្រុមហ៊ុន Sony បានចាប់ផ្តើមលក់ PS5 នៅក្នុងទីផ្សាររយៈពេល២ថ្ងៃបន្ទាប់៕