(ប៉េកាំង)៖ ក្រុមហ៊ុន Tesla Inc បានប្រាប់ឲ្យដឹង នៅថ្ងៃសុក្រនេះថា ខ្លួនបានចាប់ផ្តើមលក់រថយន្ត Model Y ជាប្រភេទរថយន្ត SUV ដែលផលិតឡើង នៅក្នុងប្រទេសចិន ហើយនឹងប្រគល់ជូនអតិថិជនរបស់ខ្លួន នៅក្នុងខែមករានេះ, ស្របពេលដែល ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី របស់សហរដ្ឋអាមេរិក មួយនេះ បានពង្រីកការលក់ នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេបំផុត នៅលើពិភពលោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ។
តម្លៃចាប់ផ្តើម នៃរថយន្ត Model Y នៅក្នុងប្រទេសចិន នាពេលនេះ គឺ៣៣៩,៩០០យ័ន (៥២,០៩១ដុល្លារអាមេរិក)។
ក្រុមហ៊ុន Tesla បាននឹងកំពុងពង្រីកសមត្ថភាពផលិតរថយន្ត នៅក្នុងទីក្រុងសៀងហៃ, ជាទីកន្លែងដែលក្រុមហ៊ុន ក៏កំពុងផលិតរថយន្ត Model 3 ជាប្រភេទរថយន្ត Sedan ផងដែរ៕