(មេនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានកំពុងតែធ្វើឲ្យតំបន់កំពូលតារាងលីគអង់គ្លេស Premier League ឡើងកម្តៅខ្លាំង បន្ទាប់ពីរកបាន ៣៣ពិន្ទុស្មើជាមួយក្រុមហង្សក្រហម Liverpool គិតត្រឹមសប្តាហ៍ទី១៦ ក្នុងលទ្ធផល ២-១ ទៅលើក្រុម Aston Villa ពីការធ្វើបានសម្រេចគ្រាប់ជ័យជម្នះដោយខ្សែបម្រើ Bruno Fernandes ដោយបាល់ពិន័យ ១១ម៉ែត្រ។
ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Fernandes រកបាន ១១គ្រាប់ហើយក្នុងតារាងរកគ្រាប់ស៊ុតនៅរដូវកាលនេះជាបណ្តោះអាសន្ន តាមពីក្រោយខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool ដែលរកបាន ១៣គ្រាប់ តែវាបានក្លាយជាជ័យជម្នះលើកទី១០ របស់ Man Utd ស្ថិតក្រោមការដឹកនាំដោយលោក Ole Gunnar Solskjaer ពីការធ្វើបានដោយ Anthony Martial និង Fernandes ជាមួយនឹងការវាយបកបាន ១គ្រាប់វិញដែរពីកីឡាករ Bertrand Traore។
ដោយគិតទល់ពេលនេះ Liverpool ដែលជាក្រុមការពារតំណែងជើងឯក បានកំពុងឈរកំពូលតារាងមាន ៣៣ពិន្ទុស្មើក្រុមលេខ២ Man Utd តែនៅសល់គ្រាប់ចំណេញច្រើនជាង នៅពេលដែល Aston Villa បន្តឈរលេខ៦ មាន ២៦ពិន្ទុ។
លោក Ole បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយចប់ការប្រកួតថា «យើងពិតជារីករាយសម្រាប់ការរកបាន ៣ពិន្ទុជាមួយនឹងទម្រង់លេងល្អ ក្រោយពីបានវិវត្តន៍បានយ៉ាងលឿនក្នុងរយៈពេលខ្លី បន្ទាប់ពីក្រុមយើងបានចាញ់កាំភ្លើងធំ Arsenal កាលពីចុងឆ្នាំ២០២០ មក៕