(កូរ៉េ)៖ បើតាមតារាងសន្ទទស្សន៍ពាណិជ្ជកម្មចិន AiMan បានរកឃើញថា មានតារា K-POP ចំនួន១០នាក់ ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសចិន ដោយពួកគេទាំង១០ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដែលជាប្រជាជនចិន តាមរយៈសកម្មភាពសិល្បៈរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
ខាងក្រោមនេះ គឺជាឈ្មោះតារា K-POP ដែលល្បីខ្លាំងនៅប្រទេសចិន៖
ទី១៖ លោក V សមាជិកក្រុមចម្រៀង BTS ទទួលបានពិន្ទុ ២១១,៦០៣
ទី២៖ លោក Baekhyun សមាជិកក្រុមចម្រៀង EXO ទទួលបានពិន្ទុ ១០៨,១៥៥
ទី៣៖ លោក Jin សមាជិកក្រុមចម្រៀង BTS ទទួលបានពិន្ទ ៨៦,២៨១
ទី៤៖ លោក Cha Eunwoo សមាជិកក្រុមចម្រៀង ASTRO ទទួលបានពិន្ទុ ៦៩,០១០
ទី៥៖ លោក Jaemin សមាជិកក្រុមចម្រៀង NCT ទទួលបានពិន្ទុ ៦៧,៣៦៧
ទី៦៖ លោក Jungkook សមាជិកក្រុមចម្រៀង BTS ទទួលបានពិន្ទុ ៥៨,៨៤៥
ទី៧៖ កញ្ញា Jennie សមាជិកក្រុមចម្រៀង BLACKPINK ទទួលបានពិន្ទុ ៥២,៤៣៦
ទី៨៖ លោក Haechan សមាជិកក្រុមចម្រៀង NCT ទទួលបានពិន្ទុ ៥២,២៦៨
ទី៩៖ លោក Yaeyong សមាជិកក្រុមចម្រៀង NCT ទទួលបានពិន្ទុ ៥០,៥៣៣
ទី១០៖ លោក Lee Jong-suk ទទួលបានពិន្ទុ ៥០,៤៧៥៕