(ក្រុងឡុងដ៍)៖ ថ្មីៗនេះលោក Arsene Wenger បានថ្លែងប្រាប់ NBC Sports ថា លោកនឹងវិលទៅដឹកក្លិបបាល់ទាត់ កាំភ្លើងធំ Arsenal វិញភ្លាម ប្រសិនបើក្លិបអង់គ្លេសលេងនៅ Premier League មួយនេះនៅត្រូវការរូបលោក។
បុរសសញ្ជាតិបារាំងដែលមានវ័យជាង ៧០ឆ្នាំខាងលើនេះបានថ្លែងថា «ប្រសិនបើក្លិបនៅត្រូវការ ខ្ញុំនឹងជួយពួកគេ ក៏ប៉ុន្តែខ្ញុំគិតថា វាមិនអាចនោះទេ»។
ការថ្លែងបែបនេះ បន្ទាប់ពី Arsene Wenger បានមើលឃើញ Arsenal កំពុងស្ថិតក្នុងភាពត្រដាបត្រដួសនៃរដូវកាលនេះ ដោយឈរនៅចំ ណាត់ថ្នាក់ទី១៣ ក្នុងតារាង Premier League បណ្តោះអាសន្ន ក្រោមការបង្វឹករបស់លោក Mikel Arteta ដែលជាអតីតធ្លាប់ជាកូនសិស្សរបស់ផងដែរនោះ។
គួររំលឹកផងថា លោក Arsene Wenger ធ្លាប់ដឹកនាំ Arsenal ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ចំនួន ៣ដង ជាមួយនឹងពាន FA Cup និង FA Community Shields បាន ៧ដងដូចគ្នាក្នុងរជ្ជកាលដឹកនាំអស់រយៈពេល ២២ឆ្នាំរបស់លោកនៅទឹកដី Emirates មុនពេលលាឈប់នៅឆ្នាំ២០១៨ ដោយពុំទាន់ដឹកនាំក្លិបណាមួយនេះទេ រហូតមកទល់នឹងពេលនេះ៕