(តូក្យូ)៖ ក្រុមហ៊ុន Sony បានប្រកាសនូវដំណឹងល្អថ្មីមួយសម្រាប់អ្នកនិយមលេងហ្គេម ជាពិសេសគឺប្រិយមិត្តអ្នកគាំទ្រឧបករណ៍ហ្គេម PlayStation ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ឧបករណ៍ហ្គេមជំនាន់ថ្មី PlayStation 5 នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងប្រទេសឥណ្ឌា ពោលគឺនៅសល់ពេល១ខែទៀត ។

ក្រុមហ៊ុន Sony បានប្រកាសបង្ហាញឧបករណ៍ PlayStation 5 កាលពីខែមិថុនា ឆ្នាំ ២០២០ និងគ្រោងដាក់លក់នៅខែវិច្ឆិកា ប៉ុន្តែក្រុមហ៊ុនបានប្រកាសពន្យាពេលចេញលក់ ដោយគ្មានកំណត់កាលបរិច្ឆេទ។

តាមការបញ្ជាក់ PlayStation 5 អាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីពេលជាមួយនឹងតម្លៃប្រហែល ៥៥០ដុល្លារអាមេរិក នៅតាមអនឡាញក្នុងប្រទេសឥណ្ឌា ប៉ុន្តែសម្រាប់ទីផ្សារផ្សេងនោះមិនត្រូវបានប្រកាសឱ្យដឹងនោះទេ៕