(ភ្នំពេញ)៖ ជាធម្មតាមនុស្សយើង ទាល់តែអសមត្ថភាពផ្លូវភេទ ទើបរត់ទៅរកពេទ្យ។ ដូច្នេះក្នុងការរស់នៅប្រចាំថ្ងៃ គួរតែពិសាអាហារ ឬផ្លែឈើណា ដែលអាចជំនួយដល់សុខភាពផ្លូវភេទរបស់យើង ដោយពុំចាំបាច់ទាល់តែឈឺនោះទេ។
នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេសវះកាត់ប្រព័ន្ធតម្រងទឹកនោម, អសមត្ថភាពផ្លូវភេទ និងបន្តពូជបុរស ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
ខាងក្រោមនេះ ជាអាហារមួយផ្នែក ដែលលោកអ្នកអាចទទួលបាន ដើម្បីចំណេញផ្នែកជំងឺបេះដូងសរសៃឈាម និងជំងឺអសមត្ថភាពផ្លូវភេទ៖
១៖ ផ្លែទទឹម (Pomegranate) ជាផ្លែឈើមួយ ដែលសំបូរដោយសារជាតិចិញ្ចឹមជាច្រើន ដែលត្រូវបានគេដឹងតាំងពីយូរណាស់មកហើយ ក្នុងការសម្រួលដល់ជំងឺ៖
*បេះដូង សសៃឈាម តាមរយៈការបន្ថយទប់ស្កាត់ កំណកខ្លាញ់ក្នុងជញ្ជាំងសសៃឈាម(Arterial plaque)
*រីកក្រពេញប្រូស្តាត
*បង្កើនការផលិតមេជីវិតបុរស
*សម្រួលសសៃឈាម ក្នុងជំងឺអសមត្ថភាពផ្លូវភេទ ភ្ញោចអារម្មណ៍ផ្លូវភេទ (sexual drive) និង បង្កើនអ័រមនបុរស(Testosterone)
២៖ ប្រភេទ Antioxidants បង្កើនឱ្យមានតម្រេកផ្លូវភេទ (Sexual Desire)៖
*ផ្លែប័រ(Avocados)
*គ្រាប់ធញ្ញជាតិផ្សេងៗ (various nuts គ្រាប់ចន្ទី...)
*ប្រេងអូលីវ (Olive oil ?)
*ផ្លែឧទុម្ពរ ឬ ល្វា (Figs)
*ប្រភេទរុក្ខជាតិ ( Arugula: Rocket salads)
*ស្រាក្រហម (Red wine) មានជាតិ Antioxidant ខ្ពស់ ដែលគេហៅថា Resveratrol ដែលជួយសម្រួលដល់បេះដូងសសៃឈាម និងអាចជំរុញឲ្យមានចំណង់ផ្លូវភេទបាន។
៣៖ ប្រភេទអាហារដែលមាន អូមេហ្គា-៣ (Omega-3 Fatty acids)៖ ជួយសសៃឈាម និងសុខភាពផ្លូវភេទ
*ត្រីសាល់ម៉ុន Salmon
*ផ្លែឈើវ៉ាល់ណាត់ (Walnut)
៤៖ ឈើអែម និងល្ង ( Cinnamon and Coriander)៖ ផ្ទុកនៅជាតិ ប្រឆាំងការរលាក (Anti-inflammatory) ដែលជួយបង្កើនសុខភាពផ្លូវភេទឱ្យល្អបាន។
៥៖ ម្រះព្រៅ ខ្ទឹមសរ ឈើអែម (Basil Garlic and Cardamom) ជាប្រភេទ ដែលត្រូវបានចាត់ទុកថា មានប្រសិទ្ធភាពក្នុងផ្លូវភេទ ដោយជួយជំរុញឱ្យឈាមរត់បានល្អ(Aphrodisiac potential) និងអាចព្យាបាលជំងឺឡើង សម្ពាធឈាម (Antihypertensive Andy Antioxidants)
៦៖ ឪឡឹក (Watermelon) ត្រូវបានគេដឹង និងនិយាយតគ្នាជាយូរមកហើយ ព្រោះវាសំបូរទៅដោយ L-Citrulline ដែលចូលរួមក្នុងការបង្កើត Nitric Oxide សម្រួលដល់ការងើបឡើងរឹងរបស់លឹង្គ។ បរិមាណ នៃជាតិ L-citrulline មានក្នុងសំបកឪឡឹក(Rind)ខ្ពស់ជាងសាច់(Flèche)។
៧៖ អ័យស្ទឺ ពោតបារំាង គ្រាប់ល្ពៅ ( Oysters, Okra, Pumpkin seed)៖ អាហារដែលសំបូរទៅដោយជាតិម៉ាញេស្យូម (Magnesium) ដែលចូលរួមនាំឱ្យនឹកឃើញ និងរុញឱ្យចំណង់ផ្លូវភេទ( Sexual drive)
៨៖ គ្រាប់ស្រល់ គ្រាប់ស្វាយចន្ទី កៅឡាក់ ( Pine nuts, Cashew and Chickpeas)៖ អាហារសំបូរ ទៅដោយជាតិសង្ក័សី ចូលរួមក្នុងការបង្កើនអ័រមន និងចំណង់ផ្លូវភេទ។
៩៖ ម្ទេស Chilies ផ្ទុកដោយជាតិ Capsaicin បង្កើននៅភាពពេញចិត្តក្នុងការរួមភេទ និង បន្ថយការឈឺចាប់។
១០៖ ស៊ុកូឡា និង កាហ្វេ Chocolate ៖ chocolate បង្កើនភាពរីករាយនិងពេញចិត្ត ក្នុងការរួមភេទ ជាពិសេសស្ត្រី ,ញុំាកាហ្វេ Caffeine 100mg) ២ម៉ោងមុនពេលរួមភេទ អាចបង្កើនពេលវាលា កំអោយឆាប់ចេញទឹកកាម និងបង្កើនការពេញចិត្ត៕