(ភ្នំពេញ)៖ បច្ចុប្បន្នភាពទីផ្សារថយន្ត ក្នុងប្រទេសកម្ពុជា ហាក់តែងសង្កេតឃើងថា ក្រុមហ៊ុនម៉ាករថយន្ដល្បីៗ បាននឹងកំពុងធ្វើការជ្រើសរើស ទូតសុច្ឆន្ទៈសំរាប់ម៉ាករបស់ខ្លួន។
ជាក់ស្តែង ក្រុមហ៊ុន THH Import Export Co., Ltd (PEUGEOT Cambodia) ដែលធ្វើការនាំចូល នូវសមិទ្ធិផលកំពូលរថយន្តល្បី និងជាម៉ាកសញ្ញា របស់ប្រទេសបារំាង បានចុះកិច្ចព្រមព្រៀង ជាទូតសុច្ឆន្ទៈផ្លូវការជាមួយ កញ្ញា ជា ស្រីនា ដើម្បីបង្ហាញពីភាពវ័យក្មេង ក្លាហាន ពូកែឆ្នើម និងមានសមត្ថភាព ខិតខំប្រឹងប្រែង រហូតមានលទ្ធភាព ក្នុងការជ្រើសរើសយកកំពូលរថយន្ដ កូនកាត់បែបស្ព័រ PEUGEOT 3008 ស៊េរីឆ្នាំ២០២១ យកទៅប្រើប្រាស់ ដែលរថយន្ដមួយគ្រឿងនេះ មានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ។
ការដែលកញ្ញា ជា ស្រីនា ជាជម្រើសដ៏វិសេសសំរាប់ក្រុមហ៊ុន ក៏ព្រោះកញ្ញាកំពុងស្ថិតនៅវ័យជំទង់ តែជាសិស្សឆ្នើមពូកែ មានសុជីវធម៌ខ្ពស់ និងក្លាហានក្នុងមុខជំនួញ ព្រមទាំងកញ្ញាជាតារា Youtuber ម្នាក់ មានឈ្មោះបោះសំលេងក្នុងបណ្ដាញទំនាក់ទំនងសង្គម និងមានការគាំទ្រច្រើន ក្នុងសង្គមសព្វថ្ងៃ ដែលទាំងនេះ សាកសមបំផុតទៅនឹងគុណតម្លៃ PEUGEOT។
PEUGEOT Cambodia ជាម៉ាកសញ្ញារបស់ប្រទេសបារំាង ដែលមានសន្ទុះការលក់ដាច់ខ្លាំង នៅលើប្រទេសកម្ពុជា PEUGEOT តែងព្យាយាមនាំ មកនូវបច្ចេកវិទ្យាជឿនលឿន ទំនើប ស៊ីវិល័យ កាន់តែសន្សំសំចៃសាំង ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសុវត្តិភាពបំផុត មកបំពេញតំរូវការអតិថិជននាឆ្នាំ ២០២១នេះ។
ក្រុមហ៊ុន PEUGEOT Cambodia បាននាំចូលនូវរថយន្ដប្រភេទ SUV ដែលកំពុងតែមានភាពទាក់ទាញ គ្រប់ស្រទាប់យុវវ័យ និងលក់ដាច់ខ្លាំងបំផុត ក្នុងប្រទេសកម្ពុជា ដោយកំពុងបំបែកកនូវផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាគូប្រជែងរថយន្ដផ្សេងៗផងដែរ។
អ្វីដែលក្រុមហ៊ុន PEUGEOT Cambodia និងកញ្ញា មានដូចគ្នានោះគឺ ការតែងតែផ្តល់នូវបទពិសោធន៍ទាន់សម័យ និងសក្ដានុពលដល់សាធារណៈជន ដែលកំពុងមានតម្រូវការ និងស្វែងរកនូវរថយន្ដលក្ខណៈគ្រួសារ SUV លំដាប់ Premium។
កញ្ញា ជា ស្រីនា ត្រូវបានគេស្គាល់ថាជា Youtuber ម្នាក់ និងទទូលបានសន្ទុះការងារច្រើន ដោយទាក់ទាញក្រុមហ៊ុនតូចធំ ចូលមកស្នើរថតស្ពតពាណិជ្ជកម្មផ្សេងៗ ដោយជោគជ័យ និងទទួលបានការស្វាគមន៍ និងទទួលស្គាល់ពីសំណាក់អតិថិជន ជាពិសេសយុវវ័យនៅក្នុងប្រទេសកម្ពុជា ទៅលើទេពកោសល្យរបស់នាង។
ការចូលបំរើតម្រូវការអតិថិជន នៅលើទីផ្សារថយន្ត នៃក្រុមហ៊ុន, PEUGEOT Cambodia តែងស្វះស្វែងរុករកនូវយុទ្ធសាស្រ្តទីផ្សាថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន នាពេលបច្ចុប្បន្ន។
សូមជម្រាបជូនផងដែរថា PEUGEOT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨១០ ដោយស្ថាបនិករបស់ខ្លួន គឺលោក JEAN PIERRE ហើយមកដល់បច្ចុប្បន្ននេះ PEUGEOT មានអាយុកាលរហូតទៅដល់២១០ឆ្នាំ ក្នុងការផលិតរថយន្ដរបស់ខ្លួន ហើយក្រុមហ៊ុនបានប្តេជ្ញាចិត្ត ផ្តល់ជូននូវរថយន្ដដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនា បែបទាន់សម័យស៊ីវិល័យ ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗបន្ថែមជាងនឹងទៀត PEUGEOT មានការធានារហូតទៅដល់ ៣ឆ្នាំ ឬ១០០,០០០ គីឡូម៉ែត្រ ទៅលើកបច្ចេកទេសពីខាងរោងចក្រផ្ទាល់ ដល់អតិថិជនដែលបានទិញយកទៅប្រើប្រាស់។
PEUGEOT តែងតែផ្តល់ជូនអតិថិជន នូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយតម្លៃសមស្រប ដោយភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ ជាមួយនឹងស្មារតីដ៏មោះមុត ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយ ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀត ដើម្បីសម្រេចបាន នូវគោលដៅដែលចង់ទៅដល់។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងផ្នែកលក់៖ ០៧៦ ៧៣៨ ៤៣៦៨៕