(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានដកស្រង់ចេញពីបុគ្គលល្បីៗនៅជុំវិញពិភពលោក ដែល Fresh News Plus ខិតខំសម្រិតសម្រាំងយកមកផ្សព្វផ្សាយ។

គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ ពួកយើងរស់នៅទឹកដីផ្សេងគ្នា ប៉ុន្តែពេលអើតក្បាលមើលមេឃ ពួកយើងឃើញព្រះអាទិត្យ និងព្រះច័ន្ទតែមួយទេ (សុភាសិតជប៉ុន)។

២៖ កន្លែងដែលកូនប្រុសយកបានកិត្តិយសមកឱ្យគ្រួសារ គឺសមរភូមិ (ឪពុករបស់វីរនារីចិន មូឡាន)។

៣៖ នៅក្នុងជីវិត ខ្ញុំរៀនសូត្រពីមនុស្សដែលរិះគន់ខ្ញុំច្រើនជាងមនុស្សដែលសរសើរខ្ញុំ (មហាត្មៈ គន្ធី)។

៤៖ ការត្អូញត្អែរអំពីក្ដីលំបាកនៃជីវិត គឺជាការដោះសារមិនព្រមធ្វើអ្វីឱ្យដល់ទីបំផុត នេះហើយគឺជាអ្វីដែលបញ្ជាក់ថា អ្នកនឹងបរាជ័យពិតប្រាកដ (ប៊ីល គ្លីនតុន)។

៥៖ អ្នកមិនអាចហែលឆ្លងសមុទ្របានទេ បើសិនអ្នកគ្រាន់តែឈរសម្លឹងទៅសមុទ្រ (Rabindranath Tagore)៕