(ម៉ូនិច)៖ ការប្រជែងស្វែងរក ៣ពិន្ទុបន្ថែមរវាងក្រុមខ្លារខិន Bayern Munich បានវាយបកយកជ័យជម្នះពីក្រុមភ្ញៀវ Mainz 05 ក្នុងលទ្ធផល ៥-២ ដើម្បីគ្រប់គ្រងតំណែងកំពូលតារាងនៅ Bundesliga គិតត្រឹមសប្តាហ៍ទី១៤ ជើងទី១ នារាត្រីថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។
៥គ្រាប់ដែលរកបានក្នុងតង់ទី២ នេះ បន្ទាប់ក្រុមភ្ញៀវបានបើកការនាំមុខមុន ២គ្រាប់ក្នុងតង់ទី១ ក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ធ្វើបាន ២គ្រាប់ធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតដល់ទៅ ១៩គ្រាប់ច្រើនជាងគេក្នុងលីគអាល្លឺម៉ង់ Bundesliga រដូវកាលនេះបណ្តោះអាសន្ន។
នេះជាជ័យជម្នះលើកទី៣ ជាប់គ្នារបស់ក្រុមការពារតំណែងជើងឯក Bayern Munich ជាមួយនឹងការធ្វើបានល្អផងដែរតាមរយៈលេង ១២ប្រកួតមិនដែលចាញ់ នៅពេលដែល Mainz 05 បន្តក្នុងភាពត្រដាបត្រដួសឈរនៅលេខ២ រាប់ពីបាតតារាងក្នុងចំណោម ១៨ក្រុម៕