(សេអ៊ូល)៖ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថា នឹងប្រកាសបង្ហាញស្មាតហ្វូនត្រកូល Galaxy ជំនាន់ចុងក្រោយ បំផុត ដែល ត្រូវបានគេដឹងថាមាន ៣ម៉ូដែល Galaxy S21, S21 Plus និង S21 Ultra នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយ នឹង ព្រឹត្តិការណ៍ដ៏អស្ចារ្យ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ដែល Samsung គ្រោងនឹងធ្វើនោះមានឈ្មោះថា «Welcome to the Everyday Epic» ជាមួយនឹងលិខិតអញ្ជើញដែលបានសរសេរថា «Galaxy Unpacked event»។
តាមការចេញផ្សាយបានឱ្យដឹងថា ស្មាតហ្វូន ៣ម៉ូដែលថ្មីនេះនឹងពោរពេញដោយសមត្ថភាព និងលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើន ជាពិសេសគឺអាចប្រើប្រាស់ជាមួយ S-Pen របស់ Samsung បានថែមទៀត។ អ្វីដែលអស្ចារ្យជាងគេនោះ ប្រភពព័ត៌មាន ចចាមអារ៉ាម បានបញ្ជាក់ថា S21 Ultra នឹងបំពាក់កាមេរ៉ារហូតដល់ ៦ ៕