(កូរ៉េ)៖ តារាចម្រៀង K-pop អតីតសមាជិកក្រុមចម្រៀង 2NE1 Park Bom នៅមុននេះបន្តិច បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីបានទម្លាយរូបថតដ៏ទាក់ទាញមួយសន្លឹក មានរាងស្អាតជាងមុន ខណៈការបញ្ចេញនេះ គឺក្រោយពេលដែលនាងធ្វើការសម្រេកគីឡូបានសម្រេច ពោលគឺស្រករហូតដល់ទៅជាង១១គីឡូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
Park Bom បានបញ្ចេញរូបថតមួយសន្លឹកនោះ នៅតាមបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយនឹងព័ត៌មានខ្លះៗពីការវិលត្រឡប់របស់នាងមកក្នុងវិស័យសិល្បៈ។ ក្នុងនោះ Park Bom បានបញ្ចេញដោយយករូបថតចំនួន២សន្លឹកមកប្រៀបធៀបគ្នា ពោលគឺមួយសន្លឹកពេលដែលមានឡើងគីឡូខ្លាំង និងមួយសន្លឹកទៀតពេលដែលនាងសម្រកគីឡូបានសម្រេច។ Park Bom បង្ហាញថាទម្ងន់របស់នាងពេលមុនគឺ៧០គីឡូ ខណៈអីឡូវនេះនៅសល់តែ៥៩គីឡូប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមហ៊ុនសម្រកគីឡូ ដែលមានឈ្មោះថា «Juvis» ដែលជួយជ្រោមជ្រែង Park Bom ក្នុងការសម្រចក្តីស្រមៃឲ្យស្រកគីឡូបានសម្រេចនោះបាននិយាយថា ទំរាំបានស្រកគីឡូដូចបច្ចុប្បន្ន Park Bom បានឆ្លងការនូវវិញ្ញាសារដ៏លំបាកជាច្រើន ពោលស្ថានភាពនៃការសម្រកគីឡូរបស់នាង គឺមានភាពលំបាកយ៉ាងខ្លាំង ខុសពីមនុស្សដទៃទៀត៕