(ភ្នំពេញ)៖ ក្រុមហ៊ុនប៊េកឃើរ ធីលលី (ខេមបូឌា) ឯក (Baker Tilly Cambodia Co., Ltd) (BTC) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតជាច្រើន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយ HR Asia ថា ជាក្រុមហ៊ុនដែលដ៏ល្អបំផុតសម្រាប់ធ្វើការងារនៅក្នុងតំបន់អាស៉ី។
BTC គឺជាបុត្រសម្ព័ននៃ Baker Tilly ដែលជាក្រុមហ៊ុនដ៏ធំផ្នែកគណនី និងប្រឹក្សាដ៏ធំលំដាប់ទី ១០ ក្នុងពិភពលោក។ BTC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ហើយបច្ចុប្បន្ន BTC កំពុងបោះជំហ៊ានក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងប្រទេសក្នុងការផ្តល់សេវាកម្មគណនី និងប្រឹក្សា។
ក្រុមហ៊ុន BTC ផ្តល់ជូននូវសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈជាច្រើនដែលរួមមាន សេវាកម្មផ្នែកសវនកម្ម សេវាកម្មផ្នែកសារពើពន្ធ សេវាកម្មផ្នែកគណនី សេវាកម្មផ្នែកចុះបញ្ជីក្រុមហ៊ុន សេវាកម្មផ្នែកស៉ើបអង្កេតខាងកោសល្យវិច្ច័យទៅលើគណនី សេវាកម្មផ្នែកស្តារនិងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការគ្រប់គ្រងការក្ស័យធន។
ក្រុមហ៊ុននេះមិនត្រឹមតែចូលរួមផ្នែកអភិវឌ្ឍផ្នែកពាណិជ្ជកម្មប៉ុន្នោះទេ តែថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងផ្នែកសប្បុរសធម៌ផងដែរ។ ថ្មីៗនេះក្រុមហ៊ុន BTC បានបរិច្ចាគនូវកំព្យូទ័រយួរដៃចំនួន ៦ គ្រឿងជូន ក្រុមជំនុំល្អភ្នំពេញកម្ពុជា (Full Gospel Assembly Cambodia Child Care Centre) ដើម្បីជួយដល់ការសិក្សាតាមប្រព័ន្ធអនឡាញរបស់សិស្សានុសិស្សដែលមានវត្តមាននៅទីនោះ។
ក្នុងឆ្នាំ ២០២០ BTC គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាទ ដែលបានទទួលនូវការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ។ ជារៀងរាល់ឆ្នាំ HR Asia ទទួលស្គាល់ក្រុមហ៊ុនកំពូលៗមកពី ១២ ប្រទេសនៅអាស៉ី រួមទាំងប្រទេសកម្ពុជាផងដែរ។ ស្ថាប័ន Business Media International បានបោះផ្សាយថា HR Asia គឺស្ថាប័នដ៏ធំក្នុងចំណោមស្ថាប័នដទៃទៀតដែលផ្សព្វផ្សាយ និងមានសិទ្ធអំណាចក្នុងការប្រកាសជាសាធារណៈ (the largestcirculating and most authoritativepublications) សម្រាប់វិស័យធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈនៅក្នុងពិភពលោក ដោយការវាយតម្លៃ គឺផ្អែកទៅលើគំរូវាយតម្លៃការចូលរួមសរុប ឬក៏ហៅកាត់ថា TEAM (Total Engagement Assessment Model or TEAM)។
និយោជិកត្រូវបានសួរអំពីការវាស់ស្ទង់លើក្រុមហ៊ុននីមួយៗ ដោយផ្អែកទៅលើ វប្បធម៌សាជីវកម្ម ការផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ នឹងកត្តាផ្សេងៗទៀតជាច្រើនទៀត។ BTC គឺពិតជាសាកសមបំផុតដើម្បីឈ្នះនូវពានរង្វាន់ដ៏មានកិត្យានុភាពនេះពិតមែន ដោយហេតុថាក្រុមហ៊ុន Baker Tilly យកតម្លៃបុគ្គលិកជាធំ។
លោក KM TAN ដែលជា Managing Partner នៃក្រុមហ៊ុន BTC បានប្រាប់ឲ្យដឹងថា «យើងតែងតែជឿដូច្នេះថា ប្រសិនបើយើងយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់យើង នោះបុគ្គលិករបស់យើង និងយកចិត្តទុកដាក់ទៅលើមុខជំនួញរបស់យើងដូចគ្នា»។
ក្រុមហ៊ុន BTC តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស បរិយាកាសការងារប្រកបដោយផាសុខភាព តុល្យភាពជីវិត និងកត្តាផ្សេងៗទៀត។ ក្នុងនោះ BTC បានរៀបចំការបណ្តុះបណ្តាលយ៉ាងទៀងទាត់ ដើម្បីធានាថាបុគ្គលិករបស់ក្រុមហ៊ុននឹងទទួលបាននៅចំនេះដឹងថ្មីៗ ដែលពួកគេអាចយកមកអនុវត្តក្នុងការងារ។
នៅក្នុងក្រុមហ៊ុន BTC ក៏មានអ្នកណែនាំសម្រាប់បុគ្គលិកថ្មីផងដែរ។ ក្រុមហ៊ុនតែងតែសង្កត់ធ្ងន់ថា បុគ្គលិកថ្មីរបស់ក្រុមហ៊ុនទទួលបានការណែនាំគ្រប់គ្រាន់ ជាមួយនឹងបរិយាកាសការងារថ្មីសម្រាប់ពួកគេក្នុងការសម្របខ្លួនជាមួយ និងវប្បធម៌របស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏មានកម្មវិធីឧបត្ថម្ភជំនាញផ្នែកវិទ្យាជីវៈចំនួនពីរផងដែរ (សមាគមគណនេយ្យករដែលមានសញ្ញាប័ត្រវិញ្ញាបនប័ត្រ ឬ ACCA និងអ្នកបច្ចេកទេសគណនេយ្យដែលមានវិញ្ញាបនបត្រ ឬ CAT)។
ក្រុមហ៊ុន BTC ត្រូវបានគេទទួលស្គាល់ថាជានិយោជិកដែលបានអនុម័ត (Platinum) នៅក្នុងប្រទេសកម្ពុជាដោយ ACCA ។ និយោជិកដែលបានអនុម័តដោយ ACCA គឺជាការទទួលស្គាល់ដ៏មានកិត្តិយស ដែលបច្ចុប្បន្ននេះមានតែក្រុមហ៊ុនចំនួន ១៧ ប៉ុណ្ណោះដែលទទួលស្គាល់ពី ACCA នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជំរុញភាពសហការគ្នា ក្រុមហ៊ុនបានរៀបចំកម្មវិធីសង្គមជាប្រចាំដូចជាការប្រារព្ធខួបកំណើតរបស់បុគ្គលិកប្រចាំខែ។ នៅក្នុង ក្រុមហ៊ុន BTC តុល្យភាពជីវិត និងការងារត្រូវបានលើកទឹកចិត្ត។
ក្រុមហ៊ុនក៏បង្កើតដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិក។ ដំណើរកម្សាន្តនេះតែងតែភ្ជាប់ជាមួយ នឹងសកម្មភាពសហការជាក្រុមក្នុងគោលដៅដើម្បីបង្កើតទំនុកចិត្ត និងជំរុញសាមគ្គីភាពនៅក្នុងរង្វង់ក្រុមគ្របដណ្ដប់គ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីបញ្ជូនបុគ្គលិកទៅក្រៅប្រទេស ដែលបុគ្គលិកក្នុងស្រុកត្រូវបានបញ្ជូនទៅកាន់បណ្តាញក្រុមហ៊ុនដទៃផ្សេងទៀតរបស់ (Baker Tilly) នៅក្រៅប្រទេសកម្ពុជាសម្រាប់រយៈពេល ៦ ខែ។
ក្រុមហ៊ុនបានចង្អុលបង្ហាញថា «នេះគឹជាឱកាសមាសរបស់បុគ្គលិកជនជាតិខ្មែរក្នុងការរៀន និងធ្វើការជាមួយជាតិសាសន៍ផ្សេងៗទៀត និងចូលរួមកិច្ចការសវនកម្មដែលយើងមិនដែលមានឱកាសជួបប្រទះក្នុងប្រទេសកម្ពុជា»។
អំឡុងពេលនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ ក្រុមហ៊ុន BTC បានផ្តល់អាទិភាពទៅលើប្រាក់ខែ និងសុខុមាលភាពជូនទៅដល់បុគ្គលិកទាំងអស់ ដោយបានផ្ដល់ជូននូវការតំឡើងប្រាក់ខែ បើកប្រាក់រង្វាន់ និងប្រាក់អតីតភាពការងារដូចធម្មតាក្នុងឆ្នាំ ២០២០ នេះទោះបីជារដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការពន្យារពេល ដោយសារជំងឺរាតត្បាតនេះក៏ដោយ។ បន្ថែមពីនេះ ក្រុមហ៊ុន BTC បានផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដល់បុគ្គលិកទាំងអស់ និងមានអាហារថ្ងៃត្រង់ផ្ដល់ជូនបុគ្គលិកទាំងអស់គ្នានៅក្នុងការិយាល័យផងដែរ។
សរុបសេចក្ដីមក ក្រុមហ៊ុន BTC គឺជានិយោជិកល្អបំផុតក្នុងប្រទេសកម្ពុជា ព្រោះថាតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះនៅប្រទេសកម្ពុជា ដែលមានភាពលេចធ្លោរជាងអ្វីដែលក្រុមហ៊ុន BTC កំពុងតែធ្វើ ឬបានធ្វើសម្រាប់បុគ្គលិករបស់ខ្លួន៕
ក្រុមហ៊ុនប៊េកឃើរ ធីលលី(ខេមបូឌា)ឯក បានទទួលពានរង្វាន់នយោជិកឆ្នើមពី HR-អាស៉ី។
ក្រុមហ៊ុនប៊េកឃើរ ធីលលី(ខេមបូឌា)ឯក មានការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ២០១៩ ទៅកាន់កោះឋានសួគ៌។
ក្រុមហ៊ុនប៊េកឃើរ ធីលលី(ខេមបូឌា)ឯក មានការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ ២០២០ ទៅកាន់ខេត្តសៀមរាប។
ក្រុមហ៊ុនប៊េកឃើរ ធីលលី(ខេមបូឌា)ឯក បានបរិច្ចាគកំព្យូទ័រចំនួន ៦ គ្រឿង ដល់ Gospel Assembly Cambodia Child Care Centre ដើម្បីជួលសម្រួលដល់ការសិក្សាររបស់សិស្សានុសិស្ស តាមប្រព័ន្ធអនឡាញ។
ក្រុមហ៊ុនប៊េកឃើរ ធីលលី(ខេមបូឌា)ឯក មានកម្មវិធីបញ្ជូនបុគ្គលិកទៅកាន់បណ្តាញក្រុមហ៊ុនប៊េកឃើរ ធីលធីនៅប្រទេសម៉ាឡេស៉ី។