(ញ៉ូវយ៉ក់)៖ នយោជិតរបស់ក្រុមហ៊ុន Google ជាង២០០នាក់ នៅសហរដ្ឋអាមេរិក បានបង្កើតសហជីពមួយ, នេះបើតាមមេដឹកនាំសហជីព ដែលជាប់ឆ្នោត បានសរសេរនៅក្នុងប្រអប់មតិយោបល់ របស់សារព័ត៌មាន New York Times នាថ្ងៃចន្ទនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា «សហជីពកម្មករអក្ខរក្រម» (Alphabet Workers Union) នេះ បង្កើតឡើងក្នុងគោលបំណងធានាថា នយោជិតទាំងអស់ ធ្វើការដោយទទួលបានប្រាក់ឈ្នួលសមរម្យ, គ្មានការភ័យខ្លាចនៃការរំលោភ, ការសងសឹក ឬការរើសអើង។ នេះជាការសរសេររបស់មេដឹកនាំសហជីព នៅលើប្រអប់មតិយោបល់ របស់សារព័ត៌មាន New York Times៕