(ម៉ាឌ្រីដ)៖ ទាំងសហព័ន្ធ និងមិត្តរួមក្រុមអ៊ុយរ៉ាហ្គាយ បានចេញលិខិតស្នើសុំដល់ FA របស់អង់គ្លេសសុំឲ្យមានការដកបម្រាមព្យួរជើង ៣ប្រកួត និងពិន័យជាប្រាក់ជាង ១០ម៉ឹនផោនពីកីឡាករ Edinson Cavani ដែលបានបង្ហោះសារជាភាសាអេស្ប៉ាញប៉ះពាល់បាល់ទាត់ និងរើសអើងពូជសាសន៍នៅបណ្តាញ Instagram នាពេលថ្មីៗនេះ។

ខ្សែប្រយុទ្ធ Luis Suarez និងការពារ Diego Goodin បានធ្វើចែករំលែក (Shared) សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អ៊ុយរ៉ាហ្គាយ (AUF) ក្នុងន័យសុំឲ្យមានការបន្ធូរបន្ថយទៅលើ Cavani ដែលពុំមែនជាសកម្មភាពទាក់ទងនឹងបទឧក្រិដ្ឋឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ AUF បានបញ្ជាក់ថា «Cavani ពុំដែលមានការតាំងចិត្ត ក៏ដូចជាទៅនឹងការរើសអើងពូជសាសន៍ក្នុងរូបភាពណាមួយឡើយ ផ្ទុយទៅវិញ គេជាបុគ្គលគួរឲ្យគោរពមួយរូបពីសំណាក់បាល់ទាត់នៅតំបន់អាមេរិកឡាទីន និងមិត្តរួមអាជីពទៀតផង»

តែយ៉ាងណា អតីតខ្សែប្រយុទ្ធក្លិប Napoli និង Paris Saint-Germain ខាងលើនេះ ក៏បានទទួលបម្រាមព្យួរជើង ៣ប្រកួត និងពិន័យជាប្រាក់ជាង ១០ម៉ឹនផោនផងដែរ នៅពេលដែលក្លិប Manchester United បានលើកឡើងថា សំណើរបស់សហព័ន្ធអ៊ុយរ៉ាហ្គាយពុំមានបំណងប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់ FA ឡើយ៕