(ក្រុងឡុងដ៍)៖ លោក Jose Mourinho អ្នកចាត់ការទូទៅ Tottenham Hotspur បានចាត់ទុកការប៉ះ Brentford ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃ League Cup (Carabao Cup) ជាជំនួបធំគិតចាប់តាំងពីលោកកាន់តំណែងក្នុងក្លិបមាន់ខ្មាយមាសមួយនេះ។
បុរសមុខស្ងួតសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ ត្រូវបានផ្តល់សេចក្តីទុកចិត្ត ដើម្បីដឹកនាំក្លិប Tottenham Hotspurs នាខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសង្ឃឹមថា Jose Mourinho អាចធ្វើបានដូចកាលឈ្នះពានធំៗជាច្រើនកាលឆ្នាំ២០០៨។ ជំនួបរវាង Spurs និង Brentford ចាប់ផ្តើមម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
លោក Jose បានក្នុងសន្និសីទមុនចាប់ផ្តើមការប្រកួតថា «អស់ជាង ១០ឆ្នាំមកនេះ ការប្រកួតនីមួយៗតែងតែសំខាន់ ហើយប្រសិនបើយើងអាចយកឈ្នះ ២ប្រកួតបាន នោះមានន័យថា យើងឈ្នះពានហើយ។ ការប៉ះក្រុម Brentford ទៀតសោត វាមិនងាយស្រួលឡើយ»។
អតីតគ្រូបង្វឹកនៃក្លិប Inter Milan និង Real Madrid ផងនោះ ធ្លាប់ឈ្នះពាន៤ ក្នុងការដឹកនាំក្លិបនៅអង់គ្លេស តោខៀវ Chelsea និងបិសាចក្រហម Manchester United ធ្លាប់ឈ្នះទាំងពាន League Cup, Europa League និង Premier League ផងដែរ៕