(តូក្យូ)៖ Hakuho ដែលជាកីឡាករលំដាប់កំពូលនៃប្រភេទចំបាប់ Sumo របស់ជប៉ុនត្រូវបានសហព័ន្ធ ប្រកាស នៅថ្ងៃអង្គារ ទី០៥ ខែមករាថា បានតេស្តវិជ្ជមាននៃជំងឺ COVID-19 នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Japan time នៅថ្ងៃនេះ។
កីឡាករដែលមានដើមកំណើតម៉ុងហ្គោលី Hakuho បានឆ្លង COVID-19 នៅមុន ៥ថ្ងៃនៃព្រឹត្តិការណ៍ ប្រកួតចំបាប់ Grand Sumo នាទីក្រុងតូក្យូចាប់ផ្តើម ពោលគឺនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ តែមកទល់ពេលនេះខាងសហព័ន្ធ (JSA) មិនទាន់ប្រកាសសម្រេច ថាតើការប្រកួតត្រូវពន្យារពេលនោះទេ ចំពោះស្ថានភាពកំពុងជួបបែបនេះ។
គួររំលឹកផងថា Hakuho ជាអតីតម្ចាស់ជើងឯក Sumo ចំនួន ៤៤លើក ដែលឈរនៅលំដាប់កំពូលរបស់ ជប៉ុន នៅពេលដែលការចូលរួមប្រកួតនៃព្រឹត្តិការណ៍ Grand Sumo ខាងមុខនេះនៅមិនទាន់បានសម្រេច នៅ ឡើយទេ ខណៈកាលពីខែឧសភា ឆ្នាំទៅមានកីឡាករចំបាប់ វ័យ ២៨ឆ្នាំ Shobushi បានស្លាប់ដោយ សរីរាង្គបានចុះខ្សោយដែលអាចទាក់ទងទៅនឹងវីរុស COVID-19 ដែលគាត់បានឆ្លង៕