(ឥណ្ឌា)៖ ក្រុមហ៊ុនផលិតរថយន្ត Fiat Chrysler Automobiles NV (FCA) បានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងវិនិយោគទឹកប្រាក់ ចំនួន២៥០លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពរោងចក្របច្ចុប្បន្នរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការចេញលក់ រថយន្ត SUVs ថ្មីចំនួន៤ប្រភេទ ស្ថិតក្រោមម៉ាកសញ្ញា Jeep របស់ខ្លួន ក្នុងរយៈពេល២ឆ្នាំខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ។
ការវិយោគនេះ នឹងត្រូវធ្វើឡើងសម្រាប់ការផលិតរថយន្តខ្នាតកណ្តាល, រថយន្ត SUV កៅអី៣ជួរ, ការតម្លើងរថយន្ត Jeep Wrangler និង Jeep Cherokee នៅក្នុងប្រទេសឥណ្ឌា ព្រមទាំងចេញលក់រថយន្តសេរីថ្មី Jeep Compass SUV, នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន FCA។
FCA បច្ចុប្បន្ន មានភាគហ៊ុនមកដល់១ភាគរយនោះទេ នៅក្នុងទីផ្សាររថយន្តដឹកអ្នកដំណើររបស់ឥណ្ឌា។ ការវិនិយោគបន្ថែមនេះ ត្រូវបានគេរំពឹងថា នឹងជួយឲ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់ក្នុងស្រុក, បង្កើនសមិទ្ធិផលសេដ្ឋកិច្ចកាន់តែប្រសើរឡើង, កាត់បន្ថយការចំណាយ និងជំរុញការលក់។
ការវិនិយោគនេះ កើតឡើងចំពេល ដែលក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ត្រូវបានរងផលប៉ះពាល់ ដោយជំងឺរាតត្បាត ហើយក្រុមហ៊ុនផលិតរថយន្តនៅឥណ្ឌា បានជាប់គាំងបន្ថែមទៀត ជាមួយនឹងទីផ្សារក្នុងស្រុក ដែលធ្លាក់ចុះសូម្បីតែមុនមួយឆ្នាំ នៃការរាតត្បាតពីវីរ៉ុស គឺឆ្នាំ២០១៩នោះ ។
បូកទាំងការវិនិយោគថ្មីនេះ, សរុប ការវិនិយោគ របស់ក្រុមហ៊ុន FCA នៅឥណ្ឌា មានចំនួនជាង៧០០លានដុល្លារហើយ ក្នុងនោះរួមទាំងការវិនិយោគ ចំនួន១៥០លានដុល្លារ ទៅលើមជ្ឈមណ្ឌលបច្ចេកវិទ្យាសាកលថ្មីមួយផងដែរ៕