(អាមេរិក)៖ ក្រុមហ៊ុនផលិតឈីប Qualcomm របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ បានតែងតាំងប្រធានក្រុមហ៊ុន និងប្រធានផ្នែកឈីប លោក Cristiano Amon ជានាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុនរបស់ខ្លួន, ជំនួសលោក Steven Mollenkopf ដែលមានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី៣០ ខែមិថុនាតទៅ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន Qualcomm ដែលមានមូលដ្ឋាននៅទីក្រុង San Diego នារដ្ឋ California នេះ គឺជាអ្នកផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទ និងឈីបប្រព័ន្ធកុំព្យូទ័រ ធំជាងគេបំផុតរបស់ពិភពលោក។

លោក Mollenkopf បើទោះបីជាឈប់ពីតួនាទីជា CEO ក្តី, ក៏នៅតែធ្វើការជាមួយក្រុមហ៊ុន Qualcomm ក្នុងតួនាទីជាទីប្រឹក្សាមួយរយៈ៕