(ក្រុងមីឡាន)៖ កីឡាករខ្សែបម្រើ Juan Cuadrado បានអវត្តមានពីជំនួបធំពេល Juventus ប៉ះក្រុមម្ចាស់ផ្ទះ AC Milan រាត្រីថ្ងៃពុធ ដោយសារតែតេស្តវិជ្ជមាននៃជំងឺ Covid-19 ដែលតម្រូវឲ្យស្នាក់នៅដាច់ដោយឡែកពីមួយរយៈផងដែរ។

ខ្សែបម្រើអន្តរជាតិកូឡុំប៊ីខាងលើនេះមានចេញរោគសញ្ញានៅលើរាងកាយ មុនពេលតេស្តវិជ្ជមាននៃ Covid-19 ត្រឹមមុនមួយប៉ុណ្ណោះពេលមិត្តរួមក្រុម Alex Sandro ខ្សែការពារស្លាបឆ្វេងបានឆ្លងជំងឺនេះដែរ។

នេះមានន័យថា ក្រុមរបស់លោក Andres Pirlo នឹងអវត្តមានពួកគេទាំងពីរពេលប៉ះក្រុមមិនទាន់ចាញ់នៅ Serie A, AC Milan នៅទឹកដី San Siro ប្រចាំសប្តាហ៍ទី១៦ ជើងទី១។

Juan Cuadrado ដែលមានវ័យ ៣២ឆ្នាំ បានចូលលេង ១៣ប្រកួតក្នុងក្លិបសេះបង្កង់ Juventus រដូវកាលនេះ ដោយរកបាន ១គ្រាប់ផងដែរ គ្រាដែលក្រុមការពារតំណែងជើងឯកមួយនេះនៅចាញ់ឆ្ងាយចំនួន ១០ពិន្ទុពីក្រុមកំពូលតារាង AC Milan ដែលទើបចាញ់ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៤ប្រកួតរបស់ពួកគេ។

មួយវិញទៀត Juventus រំពឹងធ្វើបានល្អឡើងវិញពេលប៉ះក្រុមរបស់លោក Stefano Pioli ដែលពួកគេធ្លាប់ចាញ់កាលឆ្នាំ២០១០ ក្នុងលីគទាំង ២ជើង និងបន្តចាញ់ ៤-២ កាលជួបគ្នាចុងក្រោយនាខែកក្កដា ឆ្នាំ២០២០ នៃលីគកំពូលអ៉ីតាលី Serie A៕