(មេនឆេស្ទើ)៖ អតីតកីឡាករនិម្មិតរូបរបស់ក្លិបមេឃខៀវ Manchester City លោក Colin Bell បានទទួលមរណភាពហើយក្នុងវ័យ ៧៤ឆ្នាំ នៅថ្ងៃទី០៥ ខែមករា ក្រោយធ្លាក់ខ្លួនឈឺរយៈពេលខ្លីប៉ុណ្ណោះ ដែលត្រូវបានក្លិបស្ថិតក្នុងលីគអង់គ្លេស Premier League ប្រកាសឲ្យដឹងនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះ។

លោក Bell បានកើតនៅឆ្នាំ១៩៤៦ មានសញ្ជាតិអង់គ្លេស បានចាប់ផ្តើមអាជីពបាល់ទាត់ជាខ្សែបម្រើជាមួយក្លិប Bury និងបន្តផ្ទេរទៅកាន់ក្លិប Man City ក្នុងកិច្ចព្រមព្រៀង ៤៧លានផោន និងបន្តលេងបាន ៥ប្រកួតជាមួយក្លិប San Jose Earthquakes របស់អាមេរិក។

ម្ចាស់ក្លិប Man City ក៏បានឡើងថា «លោក Colin Bell នឹងស្ថិតក្នុងការចង់ចាំជានិច្ចសម្រាប់អ្នករាល់គ្នាក្នុង ចំពោះការទទួលមរណភាពរបស់លោកនេះ»។

គួររំលឹកផងថា លោក Colin Bell ជាអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេល ដែលបានចូលលេងឲ្យក្រុមមេឃខៀវ Man City នៅចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៩ ដោយបង្ហាញខ្លួនបាន ៥០១ប្រកួត និងរកបាន ១៥៣គ្រាប់ ជាមួយនឹងការបង្ហាញខ្លួនក្នុងជម្រើសជាតិបាន ៤៨ប្រកួត មុនប្រកាសចូលនិវត្តន៍ដោយឈ្នះពានលីគកំពូល First Division ក្នុងឆ្នាំ១៩៦៧-១៩៦៨ រួមជាមួយពាន FA Cup, League Cup និងពាន Cup Winners’ Cup ថែមទៀតផង៕