(ប៉ារីស)៖ លោក Mauricio Pohcettino ដែលទើបត្រូវបានក្លិបបារាំង Paris Saint-Germain តែងតាំងឲ្យដឹកនាំរយៈពេល ១៨ខែ មានបំណងនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ Christian Eriksen នៃក្លិប Inter Milan មកកាន់ទឹកដី Parc des Princes។

បុរសសញ្ជាតិអាហ្សង់ទីន Pochettino បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Dailymail ថា រូបលោកមានបំណងនាំយកអតីតកូនសិស្សរបស់លោកកាលនៅក្លិប Tottenham Hotspur ជាមួយគ្នាដែលបានផ្ទេរទៅ Inter Milan កាលខែមករា ឆ្នាំ២០២០ ក្នុងតម្លៃខ្លួន ១៧លានផោន ដែលស្ថិតក្នុងគម្រោងលក់ចេញពី Inter នាអំឡុងខែមករា ឆ្នាំ២០២១ នេះដែរ។

ខ្សែបម្រើអន្តរជាតិដាណឺម៉ាក វ័យ ២៨ឆ្នាំ Eriksen ជាកូនសិស្សសំណព្វរបស់លោក Pochettino ម្នាក់ដែរ ដែលត្រូវបានដាក់ចូលក្នុងជម្រើសជាតិ ១១នាក់នៃវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលឆ្នាំ២០១៩។ បន្ថែមលើនេះ ក្លិបជើងឯកបារាំងមួយនេះក៏បានតាមខ្ចីជើង Dele Alli ដែលមិនសូវបានលេងញឺកញាប់ក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho៕