(ភ្នំពេញ)៖ ដោយទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាលកម្ពុជា និងប្រកាសទទួលស្គាល់របស់ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ (LSi) ជាវិទ្យាស្ថាន LSi Business School ដំបូងគេដែលផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម។
នៅក្នុងឆ្នាំសិក្សាថ្មីនេះវិទ្យាស្ថាន LSi Business School បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់អន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តល់អាហារូបករណ៍ ១០០% សិក្សាឥតបង់ថ្លៃជាច្រើនកន្លែង លើការសិក្សាមួយចប់កម្មវិធីបរិញ្ញាបត្រលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម នៅវិទ្យាស្ថាន LSi Business School។ ពេលកំពុងសិក្សានិស្សិតត្រូវចុះហាត់ការងារជាមួយក្រុមហ៊ុន និងក្រុមហ៊ុនដៃគូដទៃទៀត។ ជាពិសេសក្រោយពេលបញ្ចប់ការសិក្សានិស្សិត អាចទទួលបានការងារក្នុងក្រុមហ៊ុន Century 21 Cambodia និងក្រុមហ៊ុនដែលជាដៃគូជាច្រើនទៀតផង។
លោក ហែម បូណារិន នាយកវិទ្យាស្ថាន បានថ្លែងយ៉ាងដូច្នេះថា៖ «LSi Business School បានវិវឌ្ឍពីកម្មវិធីថ្នាក់ជាតិ ទៅជាលក្ខណៈអន្តរជាតិ ដែលនិស្សិតត្រូវប្រើប្រាស់ភាសាអង់គ្លេសជាយាន្តក្នុងការសិក្សា។ កំណែទម្រង់នេះបានធ្វើឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់ និយោជិត និយោជក និងសហគ្រិនថ្មីៗឲ្យកាន់តែប្រសើរឡើង ព្រមទាំងធ្វើមុខជំនួញរបស់ពួកគេមានការលូតលាស់ និងឈានទៅដល់តំបន់អន្តរជាតិ។ ការបង្រៀននៅក្នុងវគ្គសិក្សានីមួយៗ គឺតម្រូវឲ្យមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍បង្រៀនខ្ពស់»។
លោកបានបន្តទៀតថា «កម្មវិធីសិក្សានេះមានលក្ខណៈពិសេសប្លែក ជាច្រើន ដើម្បីធានាថាវានឹងផ្តល់នូវ ជំនាញការងារជាក់ស្តែង។ សមាសធាតុដែលត្រូវការ នៃកម្មវិធីសិក្សារួមមានការ សិក្សាពីគម្រោងផែនការធ្វើជំនួញដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍ ផែនការអាជីវកម្ម ហើយសកម្មភាពសិក្សា១/៤ នៃកម្មវិធីសិក្សាតម្រូវឲ្យនិស្សិតធ្វើការអនុវត្តជាក់ស្ដែងដែលហៅថា Project-based assignments។ ជាក់ស្តែងវិធីសាស្រ្តនេះត្រូវបានគាំទ្រដោយមជ្ឈមណ្ឌលហាត់ការរបស់និស្សិត (Stimulation Center of SME) ដែលបានផ្សារភ្ជាប់និស្សិត ជាមួយនឹងការងារ ផ្តល់ការប្រឹក្សាដល់និស្សិតអំពីការសិក្សាការផ្តល់សេវាកម្មគាំទ្រការសិក្សាក្នុងការរៀបចំផែន ការអាជីវកម្មរបស់ពួកគេ និងរៀបចំឱកាសសម្រាប់និស្សិតក្នុងការបង្ហាញគំនិតល្អៗ របស់ពួកគេទៅវិនិយោគិន ឬម្ចាស់ក្រុមហ៊ុន»។
ជាមួយគ្នានេះផងដែរ វិទ្យាស្ថាន LSi Business School បាននិងកំពុងបង្កើតទំនាក់ទំនងជាមួយសាកលវិទ្យាល័យនានា នៅតំបន់អាស៊ី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងការផ្លាស់ប្តូរកម្មវិធីសិក្សារវាងនិស្សិត និងនិស្សិត។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់និស្សិតក្នុងការទទួលបានបទពិសោធន៍ពីការសិក្សា និងជំនាញវិជ្ជាជីវៈនៅកម្រិតពិភពលោក។
សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាន LSi Business School បានចាប់ផ្តើមបើកទទួលនិស្សិតថ្មី និងនិស្សិតបន្តផ្ទេរការសិក្សាពីវិទ្យាសា្ថន និងសាកលវិទ្យាល័យនានាៗ សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃចូលរៀន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.lsi.edu.kh (http://www.lsi.edu.kh/) និងហ្វេកប៊ុកផេកផ្លូវការរបស់យើងខ្ញុំដែលមាន Link ភ្ជាប់នេះ https://www.facebook.com/LSiBusinessSchool (https://www.facebook.com/LSiBusinessSchool) ឬទំនាក់ទំនងផ្ទាល់ ទូរស័ព្ទលេខ៖ 016 271 655 រៀងរាល់ម៉ោងធ្វើការ៕